យោធាអ៊ីស្រាអែល បន្តវាយរុលនៅហ្កាហ្សា ដោយវាយប្រហារមន្ទីរពេទ្យជាច្រើនក្នុងមួយសប្តាហ៍កន្លងទៅ

2025/06/03 05:03:05 pm        188

អ៊ីស្រាអែល បានបង្កើនប្រតិបត្តិការយោធារបស់ខ្លួននៅភាគខាងជើង និងខាងត្បូងនៃតំបន់ហ្កាហ្សាស្រ្ទីប ក្នុងមួយសប្ដាហ៍កន្លងទៅនេះ។ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថា នៅទីក្រុង Khan Younis ភាគខាងត្បូង កងទ័ពអ៊ីស្រាអែលបានវាយរុលឆ្ពោះទៅកាន់មន្ទីរពេទ្យអ៊ឺរ៉ុប ហើយបានកម្ទេចជញ្ជាំងខាងក្រោយនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រនោះ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាលដែនដីប៉ាឡេស្ទីននិយាយថា យោធាអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើមជ្ឈមណ្ឌលលាងឈាមដែលនៅសេសសល់តែមួយគត់សម្រាប់អ្នកមានជំងឺខូចក្រលៀនរបស់ហ្កាហ្សានៅភាគខាងជើង។ ប្រមុខកងទ័ពអ៊ីស្រាអែល លោក Eyal Zamir និយាយថា ការពង្រីកប្រតិបត្តិការជើងគោក នឹងបន្តរហូតដល់ចំណាប់ថ្នូរនៅសេសសល់ក្នុងដៃក្រុមហាម៉ាស ត្រូវបានដោះលែងទាំងអស់ និងការកម្ចាត់ក្រុមនេះ។

កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុន ក្រុមហាម៉ាស បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា ពួកគេត្រៀមខ្លួនជាស្រេចសម្រាប់ការចរចាដោយប្រយោល ជុំវិញបទឈប់បាញ់ថ្មីនៅតំបន់ហ្កាហ្សាភ្លាមៗ។ ប៉ុន្តែអ៊ីស្រាអែលនៅមិនទាន់ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់ក្រុមនេះនៅឡើយទេ។

អ៊ីស្រាអែល បានចាប់ផ្តើមសង្រ្គាមរបស់ខ្លួននៅហ្កាហ្សា កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីពួកភេរវករហាម៉ាស បានសម្លាប់មនុស្ស ១.២០០នាក់នៅអ៊ីស្រាអែល និងបានចាប់ចំណាប់ថ្នូរ ២៥១នាក់ នេះបើតាមតួលេខអ៊ីស្រាអែល។ ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៥៤.០០០នាក់ នៅក្នុងតំបន់ហ្កាហ្សា នេះបើយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm