ប្រធានាធិបតីថ្មីរបស់ប៉ូឡូញ បង្កបញ្ហាប្រឈមចំពោះទំនាក់ទំនងសហភាពអឺរ៉ុប និងអ៊ុយក្រែន

2025/06/03 11:36:58 am        63

ក្រុមអ្នកវិភាគ និងអ្នកការទូត បាននិយាយកាលពីថ្ងៃចន្ទ (០២ មិថុនា) ថា ជ័យជម្នះរបស់អ្នកនយោបាយជាតិនិយម លោក Karol Nawrocki នៅក្នុងការបោះឆ្នោតប្រធានាធិបតីប៉ូឡូញ អាចនឹងធ្វើឱ្យទំនាក់ទំនងកាន់តែតានតឹងជាមួយអ៊ុយក្រែន និងបង្កើនអំណាចរបស់ក្រុមអភិរក្សនិយម ដែលបំផុសគំនិតដោយលោកប្រធានាធិបតី Donald Trump នៅអឺរ៉ុបកណ្តាល។

លោក Nawrocki ដែលរិះគន់សហភាពអឺរ៉ុបជាប្រវត្តិសាស្រ្ត បានឈ្នះឆ្នោតទល់នឹងអភិបាលក្រុងវ៉ាសូវី លោក Rafal Trzaskowski ដែលគាំទ្រដោយក្រុមចម្រុះ KO កំពុងកាន់អំណាច ហើយជ័យជម្នះនោះបានក្លាយជាការប៉ះទង្គិចដ៏ធំមួយដល់រដ្ឋាភិបាលគាំទ្រអឺរ៉ុបរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk។

ខណៈនៅតែមានការប្តេជ្ញាចិត្តក្នុងការជួយកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន ទល់នឹងសង្រ្គាមរបស់រុស្ស៊ី លោក Nawrocki បានប្រឆាំងយ៉ាងម៉ឺងម៉ាត់នឹងទីក្រុងគីវ ក្នុងការចូលរួមជាមួយសម្ព័ន្ធយោធាលោកខាងលិច ដូចជាអង្គការណាតូ ដែលបង្កជាបញ្ហាប្រឈមយ៉ាងធំដល់ទំនាក់ទំនងជាមួយអ៊ុយក្រែន និងសម្ព័ន្ធមិត្តប្លុកអឺរ៉ុបរបស់ខ្លួន។

លោក Nawrocki បានច្រានចោលការលើកឡើងដែលថាជំហររបស់លោកគឺគាំទ្ររុស្ស៊ី។ ប៉ុន្តែយុទ្ធនាការរបស់លោក ដែលគាំទ្រដោយគណបក្សប្រឆាំងជាតិនិយម PiS បានបង្កើនភាពធុញទ្រាន់ជាមួយនឹងជនភៀសខ្លួនអ៊ុយក្រែន ហើយនិងក្ដីបារម្ភថា ប៉ូឡូញ អាចនឹងត្រូវអូសទាញចូលទៅក្នុងសង្រ្គាមនៅព្រំដែន ដែលអ្នកបោះឆ្នោតប៉ូឡូញ ជាច្រើនភ័យព្រួយ៕

អត្ថបទដែលទាក់ទង

[UPDATE] ប្រធានាធិបតីចិនលោក Xi និងសមភាគីអាមេរិកលោក Trump ជជែកគ្នាតាមទូរស័ព្ទ ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា
2025/06/05 09:04:22 pm        1
រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលីបំពេញទស្សនកិច្ចនៅឥណ្ឌូនេស៊ី ដោយមានគោលដៅពង្រឹងទំនាក់ទំនងយោធា
2025/06/05 08:58:17 pm        1
ពលរដ្ឋស៊ីរីនៅទួរគីធ្វើដំណើរទៅកាន់ប្រទេសកំណើតវិញដោយសង្ឃឹមថាមានអនាគតរុងរឿង
2025/06/05 08:57:40 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ប្រធានាធិបតីចិនលោក Xi និងសមភាគីអាមេរិកលោក Trump ជជែកគ្នាតាមទូរស័ព្ទ ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា

2025/06/05 09:04:22 pm
​រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលីបំពេញទស្សនកិច្ចនៅឥណ្ឌូនេស៊ី ដោយមានគោលដៅពង្រឹងទំនាក់ទំនងយោធា
2025/06/05 08:58:17 pm
​ពលរដ្ឋស៊ីរីនៅទួរគីធ្វើដំណើរទៅកាន់ប្រទេសកំណើតវិញដោយសង្ឃឹមថាមានអនាគតរុងរឿង
2025/06/05 08:57:40 pm
​[BREAKING NEWS] ៖ ប្រធានាធិបតីចិនលោក Xi និងសមភាគីអាមេរិកលោក Trump ជជែកគ្នាតាមទូរស័ព្ទ
2025/06/05 08:46:50 pm
​អគ្គិភ័យដ៏ធំមួយបានឆាបឆេះដឺប៉ូរថយន្តក្រុងនៅទីក្រុង Philadelphia សហរដ្ឋអាមេរិក
2025/06/05 08:31:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/06/04 09:43:54 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/25 02:09:31 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/06/03 01:44:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/06/05 02:41:17 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/18 11:05:57 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am