របាយការណ៍៖ អាមេរិក ស្នើឱ្យអ៊ីរ៉ង់កាត់បន្ថយការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមក្នុងកម្រិតទាប

2025/06/03 09:23:19 pm        71

ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកនិយាយថា សហរដ្ឋអាមេរិកបានស្នើឱ្យប្រទេសអ៊ីរ៉ង់ធ្វើការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមក្នុងកម្រិតទាបនៅលើទឹកដីរបស់ខ្លួន។ លោកប្រធានាធិបតី Donald Trump បានបង្ហោះការបដិសេធភ្លាមៗ។ កាលពីថ្ងៃច័ន្ទសារព័ត៌មាន Axios បានរាយការណ៍ពីអ្វីដែលខ្លួនបាននិយាយថាគឺជាព័ត៌មានលម្អិតនៃសំណើរបស់សហរដ្ឋអាមេរិក ដែលបានធ្វើឡើងទៅកាន់ប្រទេសអ៊ីរ៉ង់ ដោយដកស្រង់ប្រភពដឹងផ្ទាល់អំពីបញ្ហានេះ។

រដ្ឋបាល របស់លោក Trump បាននឹងកំពុងដាក់សម្ពាធលើប្រទេសអ៊ីរ៉ង់ ឱ្យបញ្ឈប់ទាំងស្រុងនូវការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួន។ ភាគីទាំងពីរបានចូលរួមក្នុងការចរចាជាច្រើនជុំ ប៉ុន្តែបានបរាជ័យក្នុងការបង្រួមការខ្វែងគំនិតគ្នា។ សារព័ត៌មាន Axios និយាយថា សំណើចុងក្រោយនឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់សាងសង់រោងចក្រចម្រាញ់ថ្មីឡើយ និងបានអំពាវនាវឱ្យបញ្ឈប់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ថ្មីលើម៉ាស៊ីនចម្រាញ់។

លោក Trump បានឆ្លើយតបនៅក្នុងការបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គមថា «ក្រោមកិច្ចព្រមព្រៀងដ៏មានសក្តានុពលរបស់យើង យើងនឹងមិនអនុញ្ញាតឱ្យមានការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមឡើយ»។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់សម្តីរបស់អ្នកការទូតជាន់ខ្ពស់ដែលស្និទ្ធនឹងក្រុមចរចារបស់អ៊ីរ៉ង់ថា «អ៊ីរ៉ង់ កំពុងធ្វើសេចក្តីព្រាងការឆ្លើយតបអវិជ្ជមាន ចំពោះសំណើរបស់សហរដ្ឋអាមេរិក»។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm