ហុងគ្រីរំពឹងថា ដំណោះស្រាយនៅអ៊ុយក្រែន នឹងក្លាយជាផ្នែកនៃកិច្ចព្រមព្រៀងសំខាន់ រវាងរុស្ស៊ីនិងអាមេរិក

2025/06/03 09:50:17 pm        143

នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា ដំណោះស្រាយចំពោះជម្លោះអ៊ុយក្រែន នឹងក្លាយជាផ្នែកនៃកិច្ចព្រមព្រៀងដ៏សំខាន់មួយ រវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន។

លោកបានចង្អុលបង្ហាញនៅក្នុងការសន្ទនា ជាមួយអ្នកវិទ្យាសាស្ត្រនយោបាយ និងអ្នកសារព័ត៌មានមួយក្រុមដែលចូលរួមក្នុងសន្និសីទសកម្មភាពនយោបាយបែបអភិរក្សនិយម នៅក្នុងទីក្រុងប៊ុយដាប៉ែស (Budapest)ថា៖«ពុំមិនមែនជារឿងត្រឹមត្រូវទេ ដែលគិតថា កិច្ចព្រមព្រៀងសន្តិភាព ឬបទឈប់បាញ់ នឹងជាលទ្ធផលនៃការចរចារុស្ស៊ី-អ៊ុយក្រែន។ វាមិនដែលកើតឡើងនោះទេ។ នេះ គឺមិនមែនជាកន្លែងដែលសន្តិភាព នឹងកើតមានឡើងនោះទេ។ សន្តិភាព និងបទឈប់បាញ់ គ្រាន់តែអាចជាលទ្ធផលនៃការចរចារវាងរុស្ស៊ីនិងសហរដ្ឋអាមេរិកប៉ុណ្ណោះ»។

លោក Orban ជឿជាក់ថា៖«វាអាចទៅរួចក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ តាមរយៈកិច្ចព្រមព្រៀងរវាងរុស្ស៊ី និងអាមេរិក ដែលមិនគ្រាន់តែនិយាយអំពីសង្គ្រាម ទឹកដី និងព្រំដែន [នៅអ៊ុយក្រែន] ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអំពីពាណិជ្ជកម្ម ថាមពល ការវិនិយោគ និងការពង្រីកអង្គការណាតូផងដែរ។ លោកនាយករដ្ឋមន្ត្រីហុងគ្រី បានបន្ថែមថា ទាំងអស់នេះ គួរតែជាផ្នែកមួយនៃកញ្ចប់ដ៏ធំ ហើយមានតែប្រធានាធិបតីអាមេរិកប៉ុណ្ណោះដែលអាចធ្វើដូច្នេះបាន។

លោក Orban បានកត់សម្គាល់ឃើញថា៖«ប្រជាជនអ៊ុយក្រែន មិនរឹងមាំគ្រប់គ្រាន់ ក្នុងការធ្វើកិច្ចព្រមព្រៀងជាមួយរុស្ស៊ីទេ» ដែលនឹងបញ្ចប់ជម្លោះនេះ។ តាមទស្សនៈរបស់លោក ទោះបីសហភាពអឺរ៉ុប បន្តផ្តល់ជំនួយយោធាដល់អ៊ុយក្រែនក៏ដោយ ក៏រុស្ស៊ីនៅតែមានប្រៀបនៅលើសមរភូមិដែរ។


អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm