ទីផ្សារអាស៊ីហក់ឡើង ក្រោយលេចឮដំណឹងពីលទ្ធភាពនៃការចរចា Trump-Xi

2025/06/03 10:41:55 pm        47

ភាគហ៊ុនអាស៊ីបានហក់ឡើង នៅថ្ងៃអង្គារ (ទី៣ ខែមិថុនា) ខណៈដែលអ្នកវិនិយោគបានបន្តតាមដានយ៉ាងដិតដល់ ចំពោះសង្គ្រាមពាណិជ្ជកម្ម រវាងចិន និងសហរដ្ឋអាមេរិក ស្របពេលមានការរំពឹងទុក ដែលថា មេដឹកនាំប្រទេសទាំង២ នឹងធ្វើការពិភាក្សាគ្នា ក្នុងពេលឆាប់ៗនេះ។

បន្ទាប់ពីមានភាពស្ងប់ស្ងាត់មួយរយៈទាក់ទងនឹងស្ថានភាពពន្ធ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីចុងសប្តាហ៍កន្លងមក បានចោទប្រកាន់ទីក្រុងប៉េកាំងថា បានរំលោភលើកិច្ចព្រមព្រៀងកាលពីខែមុន ដែលត្រូវបានធ្វើឡើង ដើម្បីកាត់បន្ថយអត្រាពន្ធខ្ពស់ដែលដាក់លើគ្នាទៅវិញមក ហើយបានគំរាមដំឡើងពន្ធទ្វេដងលើដែកថែប និងអាលុយមីញ៉ូម។

ចំណាត់ការនេះបានធ្វើឲ្យទីផ្សារភាគហ៊ុនអាស៊ីរង្គោះរង្គើ កាលពីថ្ងៃចន្ទ (ទី២ ខែមិថុនា) ប៉ុន្តែក្ដីសង្ឃឹម ដែលថា ប្រធានាធិបតីអាមេរិក នឹងជជែកជាមួយសមភាគីចិន លោក ស៊ី ជីនពីង (Xi Jinping) ពោលគឺប្រហែលជាអាចកើតឡើងក្នុងសប្តាហ៍នេះនោះ បានផ្តល់ឲ្យអ្នកវិនិយោគនូវពន្លឺនៃការមានលទ្ធផលវិជ្ជមានខ្លះៗ។ លោក Trump បានបង្ហាញទំនុកចិត្តថា ការពិភាក្សាជាមួយលោក ស៊ី អាចជួយសម្រាលភាពតានតឹងពាណិជ្ជកម្មបាន ទោះបីជាការវាយប្រហារចុងក្រោយរបស់លោក ចំពោះមហាអំណាចអាស៊ី បានគំរាមកំហែងដល់កិច្ចព្រមព្រៀងផ្អាកជម្លោះពន្ធដែលមានរយៈពេលជាច្រើនសប្តាហ៍រវាងប្រទេសទាំង២ក៏ដោយ។

យ៉ាងក្ដី គេនៅមិនទាន់ច្បាស់ទេថា តើលោក ស៊ី ចាប់អារម្មណ៍លើការសន្ទនានេះដែរ ឬទេ ដោយការជជែកគ្នាតាមទូរសព្ទចុងក្រោយ រវាងមេដឹកនាំទាំង២ គឺនៅប៉ុន្មានថ្ងៃមុនពេលពិធីឡើងកាន់តំណែងរបស់លោក Trump ក្នុងខែមករា ប៉ុន្តែទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក Kevin Hassett បានផ្តល់សញ្ញាកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមកថា ក្រុមមន្ត្រីកំពុងរំពឹងមានអ្វីកើតឡើង នៅក្នុងសប្តាហ៍នេះ។

បើទោះបីជាមិនមានអ្វីថ្មីកើតឡើង ជុំវិញបញ្ហានេះក៏ដោយ ក៏អ្នកវិនិយោគ នៅថ្ងៃអង្គារ បានឆ្លៀតឱកាសទិញយកភាគហ៊ុនដែលទើបបានលក់ថ្មីៗនេះ។ ទីផ្សារភាគហ៊ុន នៅទីក្រុងហុងកុងបានឡើងជាង ១ភាគរយ ខណៈហ៊ុននៅទីក្រុងសៀងហៃ ក្រោយផ្អាកមួយសប្ដាហ៍ បានវិលមកមានសកម្មភាពជួញដូរវិញជាមួយនឹងតម្លៃដ៏រឹងមាំ។ តម្លៃភាគហ៊ុនហក់ឡើង ក៏កើតមានផងដែរ នៅក្នុងទីក្រុងតូក្យូ (ជប៉ុន) ស៊ីដនី (អូស្ត្រាលី) ទីក្រុង Wellington (នូវែលសេឡង់) សិង្ហបុរី (សិង្ហបុរី) តៃប៉ិ (កោះតៃវ៉ាន់) និងម៉ានីល (ហ្វីលីពីន)៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm