ពលរដ្ឋកាន់តែមានភាពកក់ក្ដៅរស់នៅតាមបរិបទថ្មី ក្រោយការបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

2021/12/21 08:39:56 pm        642

ភ្នំពេញ៖ ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បានសម្ដែងនូវភាពរីករាយ និងបង្ហាញអារម្មណ៍កាន់តែកក់ក្ដៅ ក្នុងការរស់នៅតាមបែបគន្លងថ្មី ក្រោយការបញ្ចប់ព្រឹត្តិការសហគមន៍២០កុម្ភៈ ជាពិសេសគឺក្ដីរំពឹងនៃការងើបឡើងវិញកាន់តែប្រសើរនៃសេដ្ឋកិច្ចគ្រួសារ។

មួយថ្ងៃក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែធ្នូនេះ បានសម្តែងការអបអរសាទរ និងអរគុណរាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល ដែលដាក់​ចេញ​វិធានការជាច្រើន ដើម្បីបញ្ចប់ព្រឹត្តិការណ៍នេះ។

ពួកគេបានអះអាងថា បើទោះជា​ព្រឹត្តិការណ៍​២០កុម្ភៈ ត្រូវបានបញ្ចប់ ក៏ពួកគេនឹងបន្តអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ បួករួម​នឹងការចាក់វ៉ាក់សាំងកូវីដផងដែរ។

តាមរយៈសារសំឡេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២០ ខែធ្នូនេះ ​បានប្រកាសបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលជា​ព្រឹត្តិការណ៍​ឆ្លងការ​រីក​រាលដាល​ជំងឺកូវីដ-១៩ ហើយក៏ជា​សោកនាថកម្ម ​ដែលកម្ពុជា ​បានរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយការ​រាតត្បាតនៃជំងឺកូវីដ-១៩។

ព្រឹត្តិការណ៍នេះ បានសម្លាប់ពលរដ្ឋខ្មែរជាងបីពាន់នាក់ ក្នុងរយៈពេល១០ខែកន្លងទៅ។​ ក្នុងការ​ប្រយុទ្ធ នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភនេះ​ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ​វិធានការ​ជា​បន្តបន្ទាប់​ រហូតទទួលជោគជ័យ​ នាពេលបច្ចុប្បន្ននេះ៕ អត្ថបទ៖ ទូច សោភ័ណ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm