លោក Guterres អំពាវនាវឲ្យមានការដោះលែងបុគ្គលិកUN ដែលត្រូវបានឃុំខ្លួនដោយក្រុមឧទ្ទាមហ៊ួទី នៅយេម៉ែន

2025/06/03 10:46:10 pm        50

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) កាលពីថ្ងៃចន្ទបានអំពាវនាវឲ្យមានការដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌនូវបុគ្គលិកUN ដែលត្រូវបានឃុំខ្លួនដោយក្រុមហ៊ួទី នៅក្នុងប្រទេសយេម៉ែន។

លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ខែមិថុនានេះ គឺមានរយៈពេលមួយឆ្នាំ ចាប់តាំងពីការឃុំខ្លួនដោយបំពានលើបុគ្គលិករាប់សិបនាក់មកពីអង្គការសហប្រជាជាតិ អង្គការជាតិ និងអន្តរជាតិ អង្គការសង្គមស៊ីវិល និងបេសកកម្មការទូតដោយអាជ្ញាធរហ៊ួទី នៅក្នុងប្រទេសយេម៉ែន» ។ ខ្ញុំបន្តការអំពាវនាវរបស់ខ្ញុំ ឲ្យមានការដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ រួមទាំងអ្នកដែលត្រូវចាប់ឃុំខ្លួន តាំងពីឆ្នាំ ២០២១ និង ២០២៣ ហើយថ្មីៗបំផុត ក្នុងខែមករា ឆ្នាំនេះ»។

លោក ហ្គុយតឺរេស បាននិយាយថា អង្គការសហប្រជាជាតិ និងដៃគូមនុស្សធម៌របស់ខ្លួន មិនគួរត្រូវបានគេកំណត់គោលដៅ ចាប់ខ្លួន ឬឃុំខ្លួនឡើយ ខណៈពេលដែលកំពុងអនុវត្តអាណត្តិរបស់ពួកគេ ដើម្បីជាប្រយោជន៍ដល់មនុស្សដែលពួកគេបម្រើ។ «ការបន្តឃុំខ្លួនសហសេវិករបស់យើងតាមអំពើចិត្ត គឺជាអំពើអយុត្តិធម៌យ៉ាងខ្លាំងប្រឆាំងនឹងអ្នកដែលលះបង់ជីវិតរបស់ពួកគេ ក្នុងការផ្តល់ជំនួយសង្គ្រោះជីវិត និងការគាំទ្រដល់ប្រជាជនយេម៉ែន។ ទង្វើនេះ បានធ្វើឲ្យមានឧបសគ្គបន្ថែមលើសមត្ថភាពរបស់យើង ក្នុងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងធ្វើឲ្យខូចដល់កិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួល ដើម្បីធានាផ្លូវឆ្ពោះទៅរកសន្តិភាព»។

លោកបានគូសបញ្ជាក់ពីឱកាសនៃពិធីបុណ្យ Eid Al-Adha ដោយលើកឡើងថា ថ្ងៃឈប់សម្រាករបស់  អ្នកកាន់សាសនាមូស្លីម គឺជាពេលវេលាមួយ ដើម្បីបង្ហាញពីក្តីមេត្តា និងបញ្ចប់ទុក្ខលំបាករបស់គ្រួសារ ដែលប្រឈមនឹងការប្រារព្ធពិធីបុណ្យមួយផ្សេងទៀត ដោយគ្មានមនុស្សជាទីស្រឡាញ់របស់ពួកគេ។

លោកបាននិយាយថា អង្គការសហប្រជាជាតិ នឹងបន្តធ្វើការតាមរយៈគ្រប់បណ្តាញ ដែលអាចធ្វើទៅបានដើម្បីធានាការដោះលែងពួកគេ ដោយលោកបានអំពាវនាវឲ្យប្រទេសជាសមាជិកអង្គការសហប្រជាជាតិបន្តបង្ហាញពីសាមគ្គីភាពរបស់ពួកគេ ជាមួយអ្នកដែលត្រូវបានឃុំខ្លួន និងបង្កើនការតស៊ូមតិឆ្ពោះទៅរកការដោះលែងពួកគេ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        154
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        143
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm