បេសកជនអាមេរិកប្រចាំប្រទេសនេះ បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា សហរដ្ឋអាមេរិក បានចាប់ផ្តើមកាត់បន្ថយវត្តមានយោធារបស់ខ្លួន នៅក្នុងប្រទេសស៊ីរី ក្នុងគោលបំណងបិទជាយថាហេតុទាំងអស់ លើកលែងតែមូលដ្ឋានមួយរបស់ខ្លួន នៅទីនោះ។

រយៈពេល ៦ខែបន្ទាប់ពីការទម្លាក់មេដឹកនាំស៊ីរីដែលកាន់អំណាចយូរលោក បាសា អាល់អាសាដ (
Bashar al- Assad សហរដ្ឋអាមេរិក កំពុងកាត់បន្ថយវត្តមានរបស់ខ្លួន ជាផ្នែកនៃប្រតិបត្តិការ Operation Inherent Resolve (OIR) ជាក្រុមការងារយោធាដែលបានចាប់ផ្តើម នៅក្នុងឆ្នាំ ២០១៤ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមDaesh (IS)។
បេសកជនអាមេរិកប្រចាំប្រទេសស៊ីរី លោក Tom Barrack បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NTV របស់ប្រទេសទួរគីកាលពីល្ងាចថ្ងៃចន្ទថា៖«ការកាត់បន្ថយការចូលរួមប្រតិបត្តិការ OIR របស់យើងនៅលើមូលដ្ឋានយោធា កំពុងកើតឡើង»។
«យើងបានកាត់បន្ថាយមូលដ្ឋាន ៨កន្លែង មកត្រឹម ៣កន្លែង។ នៅទីបំផុត យើងនឹងនៅមានមូលដ្ឋានយោធាតែមួយកន្លែងប៉ុណ្ណោះ»។
ប៉ុន្តែលោកបានទទួលស្គាល់ថា ប្រទេសស៊ីរីនៅតែប្រឈមមុខនឹងបញ្ហាសន្តិសុខធំៗ នៅក្រោមមេដឹកនាំ បណ្តោះអាសន្នលោក Ahmed Al-Sharaa ដែលក្រុមចម្រុះដឹកនាំដោយរដ្ឋអ៊ីស្លាម បានផ្តួលរំលំលោក អាសាដ នៅក្នុងខែធ្នូ។
