មន្ត្រី៖ ការវាយប្រហាររបស់អ៊ុយក្រែនកាត់ផ្តាច់ថាមពលនៅតំបន់កាន់កាប់ដោយរុស្ស៊ី

2025/06/03 11:21:34 pm        89

មន្ត្រីដែលបានដំឡើងដោយរុស្ស៊ីបាននិយាយនៅព្រឹកថ្ងៃអង្គារនេះថា ការបាញ់ផ្លោង និងការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន បានបង្កឲ្យដាច់ថាមពលអគ្គិសនីនៅដែនដីដែលគ្រប់គ្រងដោយរុស្ស៊ី ក្នុងតំបន់ Zaporizhzhia និង Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែន។

ក្រុមមន្ត្រីបានបញ្ជាក់ថា មិនមានផលប៉ះពាល់ដល់ប្រតិបត្តិការឡើយ នៅឯស្ថានីយ៍ថាមពលនុយក្លេអ៊ែរ Zaporizhzhia ជារោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុបដែលត្រូវបានរឹបអូសដោយរុស្ស៊ី តាំងពីប៉ុន្មានសប្តាហ៍ដំបូងបន្ទាប់ពីមានការលុកលុយរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។

មន្ត្រីរុស្ស៊ីដែលកំពុងគ្រប់គ្រងរោងចក្រនេះ បាននិយាយថា កម្រិតវិទ្យុសកម្ម គឺធម្មតានៅក្នុងរោងចក្រនេះ ដែលមិនដំណើរការ តែស្ថិតក្រោមការឃ្លាំមើល និងដែលមិនមានផលិតថាមពលអ្វីឡើយ នាពេលនេះ។

អភិបាលដែលត្រូវបានលើកបន្តុបដោយរុស្ស៊ី នៅក្នុងតំបន់ទាំង២ បានប្រាប់ឲ្យដឹងថា ការវាយប្រហាររបស់អ៊ុយក្រែន បានជំរុញឲ្យអាជ្ញាធរដាក់ចេញនូវវិធានការសង្គ្រោះបន្ទាន់ និងប្តូរទីតាំងសំខាន់ៗ ដើម្បីបម្រុងទុកប្រភពថាមពល។

លោក Yevgeny Belitsky អភិបាលដែលលើកបន្តុបដោយរុស្ស៊ី បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា ថាមពលត្រូវបានកាត់ផ្ដាច់នៅគ្រប់ផ្នែកទាំងអស់នៃតំបន់ Zaporizhzhia ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។

ក្នុងតំបន់នៅជាប់គ្នា Kherson នៅចុងភាគខាងលិច អភិបាលដែលត្រូវបានតែងតាំងដោយរុស្ស៊ី លោក Vladimir Saldo បាននិយាយថា កម្ទេចកម្ទីយានដ្រូនបានធ្វើស្ថានីយរងចំនួន២ ខូចខាត ដោយកាត់ផ្តាច់ចរន្តអគ្គិសនីពីអ្នកស្រុកជាង ១០០.០០០នាក់នៃទីក្រុង និងភូមិចំនួន ១៥០ នៅក្នុងតំបន់គ្រប់គ្រងដោយរុស្ស៊ី។ លោកបានបន្តថា ក្រុមសង្គ្រោះបន្ទាន់កំពុងធ្វើការដើម្បីស្តារថាមពលឡើងវិញឲ្យបានឆាប់រហ័ស៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm