លោក Zelenskyy៖ អាមេរិក និង EU យល់ស្របគ្នាជាលើកដំបូង ជុំវិញទណ្ឌកម្មថ្មីលើរុស្ស៊ី

2025/06/03 11:31:40 pm        74

ក្នុងអំឡុងពេលសន្ទនាជាមួយអ្នកសារព័ត៌មាន ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានប្រាប់ឲ្យដឹងថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) កំពុងសម្របសម្រួលដាក់ទណ្ឌកម្ម នាពេលខាងមុខ ប្រឆាំងនឹងរុស្ស៊ីជាលើកដំបូង។

លោកបាននិយាយថា បច្ចុប្បន្នភាគីអាមេរិក ជាពិសេសសមាជិកព្រឹទ្ធសភាខាងបក្សសាធារណរដ្ឋ លោក Lindsey Graham រួមជាមួយសមាជិកព្រឹទ្ធសភាខាងបក្សប្រជាធិបតេយ្យ លោក Richard Blumenthal និងសហការីផ្សេងទៀត កំពុងរៀបចំដាក់ទណ្ឌកម្មរួមគ្នាប្រឆាំងនឹងរុស្ស៊ី។

លោក Zelenskyy បាននិយាយថា៖ «ពួកលោកទាំង២ បានចាប់ផ្តើមសម្របសម្រួលជាមួយ EU ហើយនោះជាសញ្ញាល្អណាស់ ពីព្រោះកញ្ចប់ទណ្ឌកម្មរបស់អាមេរិក គឺរឹងមាំ ហើយកញ្ចប់ទណ្ឌកម្មអឺរ៉ុបទី១៨ ក៏នឹងរឹងមាំផងដែរ។ ប្រសិនបើពួកគេបានចាប់ផ្តើមការសម្របសម្រួល នោះខ្ញុំជឿថា នឹងមានកញ្ចប់ដ៏រឹងមាំចំនួន២។ ប៉ុន្តែជារឿងគួរឲ្យសោកស្ដាយ វាមិនស្ថិតនៅលើការសម្រេចរបស់យើងនោះទេ»។

គួរបញ្ជាក់ថា លោក Graham រួមជាមួយលោក Blumenthal គឺជាសហអ្នកនិពន្ធនៃសេចក្ដីស្នើច្បាប់ដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ក្រុងគីវ លោក Graham បានប្រាប់ថា ព្រឹទ្ធសភាអាចនឹងចាប់ផ្តើមពិនិត្យសេចក្ដីស្នើច្បាប់ដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី នៅសប្តាហ៍ក្រោយ។ កាលពីថ្ងៃទី២០ ខែឧសភា សហភាពអឺរ៉ុបបានអនុម័តកញ្ចប់ទណ្ឌកម្មលើកទី១៧ របស់ខ្លួនប្រឆាំងនឹងរុស្ស៊ី ហើយកំពុងធ្វើការលើការរឹតបន្តឹងបន្ថែមទៀតរួចរាល់ហើយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm