សមាជរដ្ឋសភានិងព្រឹទ្ធសភា គំាទ្រគោលនយោបាយវិស័យកសិកម្មរបស់រាជរដ្ឋាភិបាលដែលផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់រូប មានហូប មានប្រើ មានបាន និងមានរហូត

2025/06/04 12:02:42 am        128

ភ្នំពេញ៖សមាជរដ្ឋសភានិងព្រឹទ្ធសភា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភាបានគាំទ្រទាំងស្រុងនូវគោលនយោបាយទូទៅយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាបាលក្នុងវិស័យកសិកម្មថា  ជាគោលនយោបាយដ៏ត្រឹមត្រូវ ស្របនឹងស្ថានភាពសេដ្ឋកិច្ច និងសង្គមកម្ពុជាបច្ចុប្បន្ន និងទៅអនាគត ក្នុងរយៈពេលនីតិកាលទី៧ នៃរដ្ឋសភា។

សមាជរដ្ឋសភានិងព្រឹទ្ធសភានៅព្រឹកថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២៥ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា បានលើកយកប្រធានបទស្តីពីវិស័យកសិកម្ម មកប្រជុំពិភាក្សា។ នៅក្នុងនោះសមាជិកសមាជចំនួន២៣ បានឡើងមតិយោបល់ ក៏ដូចជាបានគំាទ្រលើ កម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាបាលក្នុងវិស័យកសិកម្ម។  

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនអង្គសមាជ ថា រាជរដ្ឋាភិបាលមានកម្មវិធីគោលនយោបាយ ២ សំខាន់ ទាក់ទងវិស័យកសិកម្ម គឺ យន្តការសម្របសម្រួលនិងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្មរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និងទី២ ការដាក់ពង្រាយមន្រ្តីកសិកម្មទៅគ្រប់ឃុំ សង្កាត់ដែលមានសកម្មភាពនៅទូទាំងប្រទេស ការរៀបចំឧ្យសហគមន៍កសិកម្មនៅតាមទីជនបទ ដើម្បីបង្កើនល្បឿនអភិវឌ្ឍន៍វិស័យកសិកម្មឧ្យក្លាយជាកម្លាំងចលករដ៏រឹងមាំនៅក្នុងការធានាសន្តិសុខស្បៀងចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាពល   រដ្ឋ។ 

គោលនយោបាយវិស័យកសិកម្ម គឺចង់ផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាគ្រប់រូបដែលរួមមានទាំងទទួលទាន និងប្រជាកសិករ អ្នកបង្កបង្កើនផល តាមរយៈអនុវត្តន៍គោលនយោបាយសាមញ្ញ ៤ ចំណុច គឺមានហួប មានប្រើ មានបាន និងមានរហូត។ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ និងកម្មវិធីគោលនយោបាយអាទិភាព ២ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ របស់រាជរដ្ឋាភិបាល បានប្រកាសដាក់ឧ្យអនុវត្តន៍ជាផ្លូវការ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជូនអង្គសមាជបន្ថែមថា រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ការអភិវឌ្ឍន៍វិស័យកសិកម្ម ដែលនៅតែជាវិស័យអាទិភាពនិងបន្តដើរតួនាទីសំខាន់ក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ បើទោះបីសេដ្ឋកិច្ចកម្ពុជាកំពុងរីកចម្រើនលើគ្រប់វិស័យក៏ដោយ ជារួមវិស័យ កសិកម្ម នឹងនៅតែជាវិស័យយុទ្ធសាស្រ្តគន្លឹះសំរាប់ធានាឧ្យបាននូវសន្តិសុខស្បៀងរបស់កម្ពុជា។ 

ដោយមានការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ក៏ដូចជាមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ រាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលគួរជាទីមោទនៈតាម    រយៈការអនុវត្តយ៉ាងសកម្មនូវគោលនយោបាយទូទៅ និងផែនការយុទ្ធសាស្រ្តក្នុងវិស័យកសិកម្ម ជាពិសេសយុទ្ធសាស្រ្តដែលត្រូវបានដាក់ចេញ និងអនុវត្តចាប់តាំងពីឆ្នាំ១៩៨៧ មកស្តីពីការផ្ទេរការអនុវត្តផ្ទាល់បែបបើកទូលាយ មកកាន់ការអភិវឌ្ឍបែបស៊ីជម្រៅ ព្រមទាំងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលគួរបន្តអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជន។

តាមរបាយការណ៍របស់ជំនួយការគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា បានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៤ វិស័យកសិកម្មបន្តចូលរួមចំណែកប្រមាណ ១៦,៧% (គិតជាតម្លៃបច្នុប្បន្ន) ក្នុងផលិតផលសរុបក្នុងស្រុក ហើយតម្លៃបន្ថែមសរុបនៃវិស័យកសិកម្ម បន្តកើនឡើងជារៀងរាល់ឆ្នាំ ប្រមាណ ៤,៩៥ពាន់លានដុល្លារ នៅឆ្នាំ២០១៥ ដល់ ២៤ ២៨២ ប្រមាណ ៦,០៧ពាន់លានដុល្លារ នៅឆ្នាំ២០២០ និងដល់ ប្រមាណ ៧,៨២ពាន់លានដុល្លារ នៅឆ្នាំ២០២៤។ ការចូលរួមចំណែករបស់អនុវិស័យនានាក្នុងវិស័យកសិកម្ម រួមមានផ្នែកដំណាំ ៦១,៣% ផ្នែកផលិតកម្មសត្វ ១៥,៤% ផ្នែកជលផល ២០% និងផ្នែកព្រៃឈើ ៣,៣%។

កម្ពុជាមានផ្ទៃដីកសិកម្ម ចំនួន ១៧លានហិកតា ដោយបានបែងចែកជាផ្ទៃដីដាំដុះដំណាំ ផ្ទៃដីព្រៃ ផ្ទៃដីចិញ្ចឹមសត្វ ព្រមទាំងដែនទឹកជាតំបន់គ្រប់គ្រងជលផលទឹកសាបនិងសមុទ្រ។ ទន្ទឹមនេះ កម្ពុជាក៏មានផ្ទៃដីស្រែវស្សាប្រមាណ ៣លានហិកតា ផ្ទៃដីស្រែប្រាំងប្រមាណ ៧០ម៉ឺនហិកតា ដែលអាងពង្រីកបានរហូតដល់ជិត ៩០ម៉ឺនហិកតា ក្នុងឆ្នាំ២០២៥។ កម្ពុជា សម្រេចបានការនាំចេញផលិតផលដាំណាំគួរឧ្យកត់សម្គាល់ប្រមាណ ១២លានតោន ទៅកាន់ ៩៥ប្រទេស នៅឆ្នាំ២០២៤ ដែលបាននាំមុខនូវរូបិយប័ណ្ណបរទេស ៥,៣ ប៊ីលលាន ដុល្លារ។ ទន្ទឹមនេះ អង្កផ្ការំដួលបានឈ្នះពានរង្វាន់អង្កល្អដាច់គេលើកទី៦ ក្នុងការប្រកួតប្រជែងនៅប្រទេសហ្វីលីពីន និងពានមាសអង្កក្រអួបពីប្រទេសចិនដែលមានមោទនភាពសំរាប់កម្ពុជា។

ដោយមើលឃើញពីតួនាទីដ៏សំខាន់របស់វិស័យកសិកម្ម សមាជរដ្ឋសភានិងព្រឹទ្ធសភា បានគាំទ្រទាំងស្រុងនូវផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងវិធានការទាំងឡាយដែលបានអនុវត្តកន្លងមកថាស្របនឹងគោលនយោបាយទូទៅ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម ដែលបានដាក់ចេញ ហើយដែលបម្រើដល់ផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល រួមទាំងប្រជាកសិករ និងអ្នកផលិតកែច្នៃ ដោយគិតគូរដល់និរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន៕

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        66
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        170
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm