ប្រមុខអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃចន្ទ ទី២០ ខែធ្នូ ថា វីរុសបម្លែងខ្លួនថ្មី Omicron កំពុងឆ្លងរាលដាលលឿនជាងវីរុសបម្លែងខ្លួនថ្មីប្រភេទ Delta ហើយកំពុងបង្កការឆ្លងដល់មនុស្សដែលបានចាក់វ៉ាក់សាំងរួចហើយ ឬអ្នកដែលបានជាសះស្បើយពីជំងឺ COVID-19 ។
អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក លោកស្រី Soumya Swaminathan បានបន្ថែមថា យើងពិបាកក្នុងការសន្និដ្ឋានពីភស្តុតាងដំបូងដែលថាវីរុសបម្លែងខ្លួនថ្មី Omicron គឺជាវីរុសបម្លែងខ្លួនថ្មីស្រាលជាងប្រភេទវីរុសបម្លែងខ្លួនថ្មីមុនៗ។
លោកស្រី Soumya Swaminathan បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវថា ខណៈដែលចំនួនករណីឆ្លងកើនឡើង ប្រព័ន្ធសុខាភិបាលទាំងអស់នឹងស្ថិតក្រោមភាពតានតឹង ។
លោកស្រីបាននិយាយថា វ៉ាវីរុសបម្លែងខ្លួនថ្មីនេះ កំពុងគេចផុតពីការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំដោយជោគជ័យ ដែលមានន័យថាកម្មវិធីចាក់វ៉ាក់សាំងដូសជំរុញដែលកំពុងដាក់ឱ្យប្រើប្រាស់នៅក្នុងប្រទេសជាច្រើន គួរតែផ្តោតលើមនុស្សដែលមានប្រព័ន្ធការពាររាងកាយទន់ខ្សោយ។
ប្រមុខអង្គការសុខភាពពិភពលោក ---លោក Tedros Adhanom Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មានថា ឥឡូវនេះមានភស្តុតាងជាក់លាក់ដែលថាវីរុសបម្លែងខ្លួនថ្មី Omicron កំពុងឆ្លងរាលរាលដាលលឿនជាងប្រភេទវីរុសបម្លែងខ្លួនថ្មី Delta ៕
