សារព័ត៌មានក្នុងស្រុក រាយការណ៍ថា ការផ្ទុះគ្រាប់បែកសង្ស័យ បានសម្លាប់មនុស្ស ២នាក់នៅជិតទីសក្ការៈបូជារ៉ូម៉ាំងកាតូលិកនៅក្នុងរដ្ឋធានី Kampala ប្រទេសអ៊ូហ្គង់ដានាព្រឹកថ្ងៃអង្គារនេះ ស្របពេលដែលកងទ័ពនិយាយថា ក្រុមប្រដាប់អាវុធ ២នាក់ ត្រូវបានសម្លាប់ ពេលដែលប្រជាពលរដ្ឋជួបជុំគ្នាសម្រាប់ថ្ងៃឈប់សម្រាក ។

កាសែត Daily Monitor និងកាសែត New Vision រាយការណ៍ថា ការផ្ទុះគ្រាប់បែកជិតទីសក្ការៈបូជា Munyonyo Martyrs នៅភាគខាងត្បូងទីក្រុង Kampala បានសម្លាប់មនុស្សយ៉ាងហោច ២នាក់ ពេលដែលប្រជាពលរដ្ឋអ៊ូហ្គង់ដា ជួបជុំគ្នាប្រារព្ធទិវាទុក្ករបុគ្គល ជាការរំឭកដល់គ្រិស្តសាសនិកដែលត្រូវបានសម្លាប់សម្រាប់ជំនឿរបស់ពួកគេនៅសតវត្សរ៍ទី ១៩ ។
ទូរទស្សន៍ NBS ដែលជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានបង្ហាញវីដេអូឃើញទោចចក្រយានយន្តមួយគ្រឿង និងសាកសពមនុស្សនៅលើផ្លូវហ៊ុមព័ទ្ធដោយកម្ទេចកម្តី ។
ដោយឡែក អ្នកនាំពាក្យកងទ័ពអ៊ូហ្គង់ដា សរសេរនៅលើបណ្តាញព័ត៌មានសង្គម Xថា នៅព្រឹកនេះ អង្គភាពប្រឆាំងអំពើភេរវកម្ម បានស្កាត់ និងសម្លាប់ភេរវករប្រដាប់អាវុធ ២នាក់ នៅតំបន់ជាយក្រុង Munyonyo ៕
