សារព័ត៌មាន New York Times (NYT) បានរាយការណ៍ថា ប្រទេសសមាជិកណាតូ កំពុងពិចារណាពីតម្រូវការ ក្នុងការវាយតម្លៃឡើងវិញនូវចំណុចខ្សោយរបស់ពួកគេ បន្ទាប់ពីទីក្រុងគីវវាយប្រហារដោយយានដ្រូនFPV ទៅលើអាកាសយានដ្ឋានរុស្ស៊ី។

ក្រុមអ្នកជំនាញ បាននិយាយថា យានដ្រូន បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់មូលដ្ឋានយោធា ដែលអាចត្រូវបានវាយប្រហារនៅពេលណាមួយ។ នេះបើយោងតាមសារព័ត៌មាន NYT។
លោក James Patton Rogers អ្នកជំនាញខាងសង្គ្រាមយានដ្រូន នៅសកលវិទ្យាល័យ Cornell បាននិយាយថា មហាអំណាចលោកខាងលិច មានភាពងាយរងគ្រោះជាពិសេស នៅមូលដ្ឋានយោធាជាច្រើនដែលពួកគេមាននៅក្នុងប្រទេសផ្សេងទៀត ដូចជាអ្វីដែលគេហៅថា មូលដ្ឋានយោធាតូចៗ នៅមជ្ឈិមបូព៌ា និងអាហ្វ្រិក ជាកន្លែងដែលក្រុមជ្រុលនិយម និងលក្ខខណ្ឌមូលដ្ឋានផ្សេងទៀត ធ្វើឲ្យវាមិនអាចចេញកា្លយ ប្រភេទស្តង់ដាការពារបានទេ។
កាសែតនេះ ក៏បញ្ជាក់ផងដែរថា ការវាយប្រហារដ៏ធំ នៅថ្ងៃទី ០១ ខែមិថុនា នឹងមិនបញ្ឈប់រុស្ស៊ីពីការបន្តប្រតិបត្តិការវាយលុកបានទេ។
