វីរុស​បម្លែងខ្លួន​ថ្មី ​Omicron ឆ្លង​រាលដាលពាសពេញសហរដ្ឋអាមេរិក ខណៈករណី​ឆ្លង COVID-19 ​ឡើងដល់​៧៣%

2021/12/21 10:17:04 pm        549

មន្ត្រីសុខាភិបាលសហព័ន្ធបាននិយាយកាលពីថ្ងៃច័ន្ទថា វីរុស​បម្លែងខ្លួន​ថ្មី Omicron បានឆ្លង​នាំមុខគេ​នៃ​ប្រភេទ​វីរុស​បម្លែងខ្លួនថ្មី​ផ្សេងទៀត ហើយឥឡូវនេះក្លាយជាវីរុស​ដ៏មានឥទ្ធិពល​ ​​​នៅក្នុងទឹកដីសហរដ្ឋអាមេរិក ដែលនាំឲ្យករណីឆ្លងថ្មីឡើងដល់ 73% កាលពីសប្តាហ៍មុន ។

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ សហរដ្ឋអាមេរិក (CDC )បានបង្ហាញពីការកើនឡើងជិត ៦ ដងនៃចំណែកនៃការឆ្លងរបស់វីរុស​បម្លែងខ្លួនថ្មី​ omicron ក្នុងរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះ។

កាលពីថ្ងៃច័ន្ទ​មនុស្សរាប់​រយនាក់​តម្រង់ជួរ​ធ្វើតេស្ត​រកវីរុស​ COVID-19 នៅទូទាំង ទីក្រុង New York ខណៈ​វីរុស​​ ​ កូរ៉ូណា​ បម្លែងខ្លួនថ្មី omicron ​​​ឆ្លងរាលដាល​​​​ និង​សល់​ពេលប៉ុន្មានថ្ងៃទៀត​មុនថ្ងៃបុណ្យ Christmas ។

នៅក្នុងប្រទេស​​ដែល​មានករណីឆ្លង​ និងស្លាប់​ដោយសារវីរុស​កូរ៉ូណា​ច្រើនជាងគេ​  រហូតមកដល់​បច្ចុប្បន្ន​  ករណីឆ្លងវីរុស​បម្លែងខ្លួនថ្មី​​  Omicron មាន​ប្រមាណ ៩០% ឬច្រើនជាងនេះនៅក្នុងតំបន់ New York តំបន់​ភាគអាគ្នេយ៍ តំបន់ឧស្សាហ៍កម្ម Midwest និងតំបន់​ ប៉ាស៊ីហ្វិកភាគពាយ័ព្យ។អត្រាឆ្លងទូទាំង​ប្រទេស​ បានបង្ហាញថាការឆ្លងវីរុស​ បម្លែងខ្លួន​ថ្មី omicron ច្រើនជាង ៦៥០ ០០០ករណី​ បានកើតឡើងនៅក្នុងសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន។

យោងតាមទិន្នន័យរបស់ CDC ចាប់តាំងពីចុងខែមិថុនាមក វីរុស​បម្លែងខ្លួនថ្មី delta ​ គឺជាវីរុស​ដ៏មានឥទ្ធិពល ​ដែលបង្កឱ្យមានការឆ្លង នៅសហរដ្ឋអាមេរិក។ ថ្មីៗនេះ កាលពី​ចុងខែវិច្ឆិកា ជាង ៩៩.៥% នៃការឆ្លងវីរុស​កូរ៉ូណា​​ គឺ វីរុស​បម្លែងខ្លួនថ្មី delta ។

នាយក CDC លោកស្រី វេជ្ជបណ្ឌិត Rochelle Walensky បាននិយាយថា តួលេខថ្មីនេះឆ្លុះបញ្ចាំងពីប្រភេទនៃកំណើនករណីឆ្លង​ដែលបានមើល​ឃើញនៅក្នុងបណ្ដាប្រទេសផ្សេងទៀត៕ ​

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm