ស្នាក់នៅជាមួយគ្រួសាររបស់គាត់នៅក្នុងសំពត់តង់ជិតស្រះទឹកស្អុយក្នុងទីក្រុងហ្កាហ្សា អ្នកស្រី Umm Mohammed Hamad ដែលជាជនប៉ាឡេស្ទីនជម្លៀសខ្លួនម្នាក់ និយាយថា អ្នកស្រីចំណាយពេលរបស់គាត់ មើលកូនក្រែងពួកគេធ្លាក់ចូលទៅក្នុងទឹកស្រះ ។
ស្រ្តីវ័យ ៥៣ឆ្នាំម្នាក់នេះ និយាយថា នេះមិនសមជាកន្លែងដែលមនុស្សរស់នៅទេ ពីព្រោះថា សុខភាពរបស់ពួកយើងប្រឈមហានិភ័យខ្លាំងណាស់ចំពោះការរស់នៅជិតទឹកស្អុយបែបនេះ ។
អ្នកស្រីបន្តថា គ្មានកន្លែងណាសេសសល់ទៀតទេសម្រាប់ពួកយើង ។ តើឲ្យពួកយើងទៅកន្លែងណាបាន?
ក្រុមមន្រ្តីប៉ាឡេស្ទីន និងអង្គការសហប្រជាជាតិ និយាយថា គ្មានកន្លែងសុវត្ថិភាពនោះទេនៅតំបន់ហ្កាហ្សា ហើយភាគច្រើននៃពលរដ្ឋ ២,៣លាននាក់ បានជម្លៀសខ្លួនឥតឈប់ឈរនៅក្នុងដែនដីមួយនេះ ។
អង្គការសហប្រជាតិ និយាយកាលពីថ្ងៃសុក្រថា ស្ថានភាពនៅតំបន់ហ្កាហ្សាអាក្រក់ខ្លាំងបំផុត ចាប់តាំងពីសង្រ្គាមកាលពីរយៈពេល ១៩ខែមុន ក្នុងនោះពលរដ្ឋទាំងមូលប្រឈមហានិភ័យនៃគ្រោះទុរ្ភិក្ស បើទោះបីជាប់ផ្តើមចែកចាយជំនួយមានកំណត់ឡើងវិញក៏ដោយកាលពីដើមខែឧសភា ៕