ប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងប្រធានរដ្ឋវៀតណាម ឯកភាពគ្នាលើកកំពស់វិនិយោគ និង​ចៀសវាង​យកពន្ធត្រួតគ្នា

2021/12/21 10:48:53 pm        601

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម ង្វៀន សួនហ៊្វុក ប្រធានរដ្ឋវៀតណាម បានឯកភាពគ្នាជំរុញការអនុវត្តកិច្ចព្រមព្រៀង ស្តីពីការលើកកម្ពស់និងការការពារវិនិយោគ និងកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នា និងជួយសម្រួលដល់ការអភិវឌ្ឍពាណិជ្ជកម្មតាមបែបថ្មី។

ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេល២ថ្ងៃនៅកម្ពុជា នៅ​ព្រឹកថ្ងៃទី ២១ធ្នូនេះ ​ឯកឧត្តមប្រធានរដ្ឋវៀតណាម ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ចយ៉ាងរីករាយ​ និងស្និតស្នាល ​និង​បាន​អញ្ជើញ​ជួប​ចរចា​ទ្វេភាគី​នៅវិមាន​សន្តិភាព។

បន្ទាប់កិច្ចប្រជុំចង្អៀតនិងកិច្ចប្រជុំទូលាយបានបញ្ចប់ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់​សម្តេចតេជោ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ ក្នុងជំនួបនោះ ភាគីទាំងពីរ​បានវាយតម្លៃខ្ពស់អំពី​សារ​សំខាន់នៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម ង្វៀន សួនហ៊្វុក មកកាន់កម្ពុជា​ក្នុង​តួនាទីជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយដំណើរទស្សនកិច្ចនេះ គឺជា​ដំណើរទស្សនកិច្ច​បើកឆ្នាំមិត្តភាពរវាងប្រទេសទាំង២ឆ្នាំ ២០២២ គឺខួប៥៥ឆ្នាំ។

ភាគីទាំងពីរក៏បានអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនិងបានឯកភាពគ្នាជំរុញការអនុវត្តកិច្ចព្រមព្រៀងស្តីពីការលើកកម្ពស់ និងការការពារ​វិនិយោគ និងកិច្ចព្រមព្រៀង​ចៀសវាង​ការយកពន្ធត្រួតគ្នាជាពិសេសជួយ​សម្រួល​ដល់​ការអភិវឌ្ឍ​ពាណិជ្ជកម្មតាមបែបថ្មី។

ឯកឧត្តម ង្វៀនស៊ុន ហ៊្វុក បានសាទរចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្ត​និងសំខាន់ៗ​ដែល​រដ្ឋាភិបាល​ និងប្រជាជនកម្ពុជា​សម្រេចបាន ​ជាពិសេសការអភិវឌ្ឍជាតិ ស្ថេរភាពនយោបាយ ​សន្តិសុខសង្គម លើកកម្ពស់តួនាទី និងមុខមាត់របស់ប្រទេសកម្ពុជា នៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ភាគីទាំងពីរ ក៏បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃ​ទំនាក់ទំនង​រវាងប្រទេសទាំងពីរ​ដោយ​គ្រប់ជ្រុងជ្រោយ​និង​ជិតស្និទ្ធ នឹងកាន់តែមានប្រសិទ្ធភាពទោះបីជាស្ថិតនៅក្នុង​បរិបទ​ការ​រីករាល​ដាលកូវីដ-១៩ ក៏ដោយ។ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការពន្លឿន​ការចុះ​ហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀង​ស្តីពីពាណិជ្ជកម្ម​តាមព្រំដែន ឯកភាពគ្នាក្នុងការពន្លឿនកិច្ច​ពិភាក្សា​ឆ្ពោះទៅ​ទទួល​ស្គាល់គ្នា​ទៅវិញទៅមកលើលិខិតឆ្លងដែន​ និងវិញ្ញាបនបត្រ​ចាក់វ៉ាក់សាំង​ដើម្បីសម្រួលដល់​ការធ្វើ​ដំណើរ​របស់ប្រជាជនទាំងសងខាងផង​ និងសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាង​ប្រទេសទាំងពីរ​ផង​ ហើយក៏បានឯកភាពគ្នាក្នុងការជំរុញពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សុខាភិបាល អប់រំ យុត្តិធម៌ក្នុងការតភ្ជាប់គ្នារវាងប្រទេសទាំងពីរ​និងរវាងប្រជាជនទាំងពីរក៏ដូច​ជា​កិច្ច​សហប្រតិបត្តិការនៅលើឆាកអន្តរជាតិឆាកតំបន់។

ជាទីបញ្ចប់នៅក្នុងជំនួបនេះសម្ដេចតេជោបានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានរដ្ឋវៀតណាមដែលកន្លងមកបានគាំទ្រជួយដល់កម្ពុជាធ្វើឲ្យកម្ពុជាទទួលបានជោគជ័យក្នុងកិច្ចប្រជុំអាស៊ីអឺរ៉ុបនិងថ្លែងអំណរគុណជូនចំពោះឯកឧត្តមប្រធានរដ្ឋវៀតណាមដែលមានប្រសាសន៍គាំទ្រកម្ពុជាធ្វើយ៉ាងណាឱ្យកម្ពុជាទទួលបានជោគជ័យក្នុងកិច្ចប្រជុំអាស៊ាននាពេលខាងមុខក្នុងនាមកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២។

ក្រោយជំនួបបញ្ចប់ សម្តេចតេជោនិងឯកឧត្តម ង្វៀន សួនហ៊្វុក ក៏បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៧ រួមមាន៖

-ផែនការសហប្រតិបត្តិការឆ្នាំ២០២២ រវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួង​នគរបាល​នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

-ផែនការសហប្រតិបត្តិការ ប្រចាំឆ្នាំ២០២២ រវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិ​វៀតណាម។

-កំណត់ហេតុនៃកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ច​សហប្រតិបត្តិការ​លើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា។

-កំណត់ហេតុនៃកិច្ចប្រជុំរវាងប្រធានគណៈកម្មការព្រំដែនចម្រុះកម្ពុជា-វៀត ណាម។

-អនុស្សារណៈនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំសម្រាប់ឆ្នាំ​២០២១-២០២៥។

-អនុស្សារណៈនៃការយោគយល់គ្នារវាងព្រះរាជាណាចក្រកម្ពុជា​ និងសាធារណរដ្ឋ​សង្គមនិយម​វៀតណាម ស្តីពី​ការ​បញ្ចប់​ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែន​រវាង រាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា ​និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

-ផែនការសកម្មភាពសម្រាប់ឆ្នាំ ២០២២-២០២៣ រវាងក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា និង​ក្រសួងយុត្តិធម៌នៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕អត្ថបទ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        12
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        223
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm