ទូតអង់គ្លេសប្រចាំកម្ពុជានឹងបន្តជួយផ្សព្វផ្សាយពីសក្តានុពលព្រលានយន្តហោះកម្ពុជាទៅកាន់ពិភពលោក

2025/06/03 09:17:45 pm        177

ភ្នំពេញ ៖មន្រ្តីជាន់ខ្ពស់នៃស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា បានបញ្ជាក់ឱ្យដឹងថា នឹងបន្តសកម្មភាពក្នុងការចូលរួមផ្សព្វផ្សាយសក្តានុពលព្រលានយន្តហោះអន្តរជាតិតេជោ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជា ទៅកាន់ក្រុមហ៊ុនឯកជននៅចក្រភពអង់គ្លេសឱ្យកាន់តែទូលំទូលាយ តាមរយៈវីដេអូខ្លីៗនៅក្នុងបណ្តាញសង្គមនានារបស់ឯកឧត្តម។

​មានប្រសាសន៍ប្រាប់បណ្តាញអ្នកសារព័ត៌មាន ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅអាយានដ្ឋានអន្តរជាតិតេជោ កាលពីព្រឹកថ្ងៃទី៣ ខែមិថុនានេះ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា បានលើកឡើងថា គិតមកដល់ពេលនេះ គឺជាលើកទី៥ហើយ ដែលឯកឧត្តមបានបំពេញទស្សនកិច្ច ដើម្បីពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់ព្រលានយន្តហោះថ្មីនេះ ដោយមានអារម្មណ៍ថា ភ្ញៀវអន្តរជាតិដែលមកទីនេះ នឹងមើលឃើញថា កម្ពុជា គឺជាប្រទេសទំនើបជាមួយថាមពល ដែលមានចក្ខុវិស័យ និងមានមហិច្ឆតាទៅថ្ងៃអនាគត។

ឯកឧត្តម ឯកអគ្គរាជទូត បានបង្ហាញជំនឿជឿជាក់ថា នៅពេលដែលភ្ញៀវអន្តរជាតិមកកាន់ព្រលានយន្តហោះថ្មីនេះ ពួកគេនឹងមើលឃើញសក្តានុពលដែលកម្ពុជាមាន ហើយរាល់ដងដែលស្ថានទូតមានភ្ញៀវមកពីចក្រភពអង់គ្លេស ពួកគាត់បានប្រាប់មកវិញថា កម្ពុជាល្អជាងអ្វីដែលពួកគាត់បានឃើញមុនមកដល់ទីនេះ ហើយច្បាស់ណាស់ ព្រលានយន្តថ្មីនេះ នឹងផ្លាស់ប្តូរឥរិយាបទរបស់ភ្ញៀវអន្តរជាតិចំពោះប្រទេសកម្ពុជា ប៉ុន្តែអ្វីដែលមានសារៈសំខាន់សម្រាប់ឯកឧត្តមធ្វើជាប្រជាជនកម្ពុជា គឺពិតជាមានមោទនភាពលើព្រលានយន្តហោះថ្មីនេះ ពីព្រោះទាំងអស់នៅក្នុងព្រលាននេះ គឺបានបង្ហាញនូវអ្វីដែលកម្ពុជាអាចធ្វើបាន។

ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមកពីស្ថានទូតអង់គ្លេស និងគណៈប្រតិភូមកពីមន្ទីរពេទ្យ អ៊ិនធើឃែរ និងក្រុមហ៊ុនឯកជនផ្សេងៗទៀត ដើម្បីពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានមានប្រសាសន៍ថា គិតមកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចការសាងសង់ប្រមាណជាង ៩៦% នឹងគ្រោងបើកឱ្យដំណើរការ គឺនៅថ្ងៃទី៩ ខែកញ្ញា។ ហើយថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

អាកាសយានដ្ឋាននេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ F4 ដែលអាចធ្វើឱ្យយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕

អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am