មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ការចូលរួមពីភាគីពាក់ព័ន្ធមានសារៈសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់កម្ពុជា សម្រាប់ការចូលរួមដោះស្រាយបញ្ហាបរិស្ថានកាន់តែមានប្រសិទ្ធភាព

2025/06/03 10:00:58 pm        124

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងពិធីអបអរសាទរទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក ៥ មិថុនា និងមហាសន្និបាតកសិករថ្នាក់ជាតិលើកទី៣ ក្រោមប្រធនាបទ «ឆ្ពោះទៅសិទ្ធិកសិករ គាំពារសង្គម និងសកម្មភាពបរិស្ថាន» នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ នៅរាជបណ្ឌិតសភាកម្ពូជា បានថ្លែងថាសមិទ្ធផលការងារជាច្រើន បានសម្រេចបានក្នុងវិស័យបរិស្ថាន ដោយក្នុងនោះមានការចូលរួមពីក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការសង្គមស៊ីវិល ក្នុងការអនុវត្តការឆ្លើយតបនឹងបញ្ហាបរិស្ថាននិងធនធានធម្មជាតិយ៉ាងមានប្រសិទ្ធភាព។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាយ៉ាងមោះមុតក្នុងការដឹកនាំប្រទេស ឆ្ពោះទៅរកអនាគត ដែលមានភាពស្អាត បៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។ យុទ្ធសាស្ត្រចក្រាក្នុងវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ដែលផ្តោតលើសសរស្តម្ភទាំងបី សំដៅលើកកម្ពស់កិត្យានុភាពរបស់ប្រទេសកម្ពុជា តាមរយៈការតម្រង់ទិស និងការជំរុញការអនុវត្តសកម្មភាពនានា ដើម្បីធ្វើឱ្យកម្ពុជាមានភាពស្អាតជាងមុន បៃតងជាងមុន និងចូលរួមសម្រេចគោលដៅ ដែលជាសេចក្តីប្រាថ្នា ដូចមានចែងក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា គឺការប្រែក្លាយកម្ពុជា ទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

ឯកឧត្តមអនុរដ្ឋលេខាធិកា បានបង្ហាញថា កម្ពុជាបានទទួលស្គាល់ថា ការប្រែប្រួលអាកាសធាតុ បណ្តាលឱ្យមានផលប៉ះពាល់មកលើសុខភាពរបស់មនុស្សជាតិ រួមមានកំណើនសីតុណ្ហភាព រលកកម្តៅ ធ្វើឱ្យប៉ះពាល់ និងកាត់បន្ថយផលិតភាព ក្នុងវិស័យកសិកម្ម ជលផល និងព្រៃឈើ និងផលិតភាពការងារ នៅគ្រប់វិស័យ ការខូចខាតផ្លូវថ្នល់ ការផ្គត់ផ្គង់ទឹក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។ ប៉ុន្តែកម្ពុជាតែងផ្តល់ការគាំទ្រយ៉ាងខ្លាំង ចំពោះសកម្មភាពពហុភាគី លើការដោះស្រាយការប្រែប្រួលអាកាសធាតុ និងបានបង្ហាញការប្តេជ្ញាចិត្តក្នុងការចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសាកល ដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។

ក្នុងឱកាសនោះ ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើងថា ក្រសួងបរិស្ថាន គ្រោងនឹងប្រារព្វទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ “ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក” ដែលប្រធានបទនេះ ត្រូវបានជ្រើសរើសឡើង ស្របតាមបរិបទសកល និងស្ថានភាពជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា ដែលកំពុងប្រឈមនឹងបញ្ហាការកើនឡើង នៃសំណល់ប្លាស្ទិក ដែលក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរ ដោយសារតែការកើនឡើងនៃការប្រើប្រាស់ផលិតផលប្លាស្ទិកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ការបំពុលដោយប្លាស្ទិកមិនត្រឹមតែប៉ះពាល់ដល់សោភ័ណភាពទីក្រុង និងជនបទប៉ុណ្ណោះទេ តែថែមទាំងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី សុខភាពសាធារណៈ និងសេដ្ឋកិច្ចជាតិផងដែរ។ ការរៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទនេះ គឺជាការឆ្លើយតបទៅនឹងបញ្ហាប្រឈមខាងលើ និង ជាការអំពាវនាវឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាដោះស្រាយបញ្ហាសំណល់ ប្លាស្ទិក និងឆ្ពោះទៅរកការកាត់បន្ថយការបំពុល ដោយប្លាស្ទិកឱ្យបានជាអតិបរមា។ ការរៀបចំប្រារព្ធ “ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ” ៥ មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ប្រយុទ្ធប្រឆាំងការ បំពុលដោយប្លាស្ទិក” នេះឡើង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងវត្តមានដ៏វិសេស របស់សម្តេចប្រធានស្ថាប័នកំពូលៗ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្តេច ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិទាំងអស់ សិស្ស និស្សិត កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ នៅពហុកីឡដ្ឋានមរតកតេជោ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាថ្ងៃទី៥ មិថុនា និងព្រមគ្នាជាមួយខេត្តនានាថែមទៀត៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am