ដោយមានការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា, លោកជំទាវ ប៉ែន សុបភា បានដឹកនាំប្រតិភូដែលរួមមានតំណាងមន្ទីរគន្ធបុប្ផា, តំណាងមូលនិធិគន្ធបុប្ផាស្វីស និងតំណាងមូលនិធិគន្ធបុប្ផាកម្ពុជា ចូលរួមទទួលថវិកាវិភាគទានប្រចាំឆ្នាំចំនួន ១លានដុល្លារអាម៉េរិក ពីកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ២០២៥។
ពិធីប្រគល់ទទួលនេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចន្ត្រៃយ៍នៃកាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
បន្ទាប់មក, មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានប្រគល់ថវិកានេះ ជូនតំណាងមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្តបេសកកម្មផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺទារក និងកុមារ ព្រមទាំង សេវាសម្ភពដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង៕






