អាជ្ញាធរខេត្ដសៀមរាបបួងសួង សុំឱ្យ​បារមី​វត្ថុសក្ដិសិទ្ធិ​នៅប្រាសាទអង្គរវត្ដ ផ្ដល់​សេចក្តី​សុខ​ដល់​ពលរដ្ឋកម្ពុជា

2021/12/21 11:08:05 pm        870

សៀមរាប៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូឆ្នាំ២០២១នេះ អាជ្ញាធរខេត្តសៀមរាប បានរៀបចំពិធីបួងសួងនៅខាងមុខប្រាសាទអង្គរវត្ដ ព្រះអង្គរគោលធ្លក ព្រះអង្គងោក និងព្រះអង្គចេក ព្រះអង្គចម ដើម្បីសុំឱ្យបាមរីវត្ថុសក្ដិសិទ្ធិជួយថែរក្សា និងជួយផ្ដល់សេចក្ដីសុខដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសប្រជាជននៅក្នុងខេត្ដសៀមរាប។

ពិធីដឹកនាំដោយឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកជំទាវ ព្រមទាំងប្រធាន​ក្រុមប្រឹក្សាខេត្ដ ​អាជ្ញាធរជាតិអប្សារា មន្តី្ររាជការ ​ស្ថាប័នពាក់ព័ន្ធនានា និងអង្គភាពជុំវិញខេត្តជា​ច្រើន​នាក់​បាន​អញ្ជើញ​ចូលរួមផងដែរ។

ឯកឧត្ដម ទៀ សីហា ក៏​បាន​អុចធូប​បួងសួង​សូម​ការប្រោសព្រំពីវត្ថុ​ស័ក្ដិសិទ្ធិ​នៅ​តំបន់អង្គរ ក៏ដូចជា​ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រខ្មែរ ​ក៏ដូចជាដួងវិញ្ញាណក្ខន្ធរបស់បុព្វបុរសខ្មែរ ផ្តល់​នូវ​ពរជ័យ​សិរីមង្គល វិបុលសុខគ្រប់ប្រការដល់ប្រជាពលរដ្ឋនៅខេត្ដសៀមរាប ក៏ដូចជាការរក្សា​បាន​នូវសុខសន្តិភាពសម្រាប់ជាតិ ​និងប្រជាជនកម្ពុជា​លើដែនដីអច្ឆរិយរបស់ខ្មែរ ដែលពួកគេ​ត្រូវបាន​ប្រព្រឹទ្ធទៅតាមលំអានប្រពៃណី​ ទំនៀបទម្លាប់​សាសនាខ្មែរ ​ខណៈដែលគ្រឿងរណ្តាប់ ផ្លែឈើ​ជា​ច្រើន​មុខត្រូវ​បានរៀបចំឡើងដើម្បី​ជា​ដង្វាយ​ដល់វត្ថុ​ស័ក្តិសិទ្ធ​ផងដែរ។

ពិធីនោះក៏បានសុំឱ្យបារមីព្រះអង្គថែរក្សាប្រាង្គប្រាសាទ ជួយឱ្យឱ្យកូចចៅខ្មែរ បានរួចចាក​ផុត​ពី​ជំងឺផ្សេងៗ​ផងដែរ ​ជាពិសេសជំងឺកូវីដ១៩។

ឯកឧត្ដម ក៏បានរំលឹកគុណដល់បារមីគ្រប់ទិសទី​ដែល​ជួយ​តាមថែរក្សាប្រជាពលរដ្ឋខ្មែរមាន​សេចក្ដី​សុខ​មកដល់ថ្ងៃនេះ ​ក្នុងពេលវិបត្ដិជំងឺកូវីដ១៩ ក្នុងរយៈពេលជិត២ឆ្នាំកន្លងមក ​ហើយខេត្ដសៀមរាប នឹងវិលត្រឡប់ទៅសភាពដើមវិញ​ ដូចមុនឆ្នាំ២០២០កន្លងមក ។

ជាមួយគ្នានោះ លោកតាអាចារ្យ បានសូត្របួងសួងដល់​វត្ថុ​ស័ក្តិសិទ្ធ​ ដួងព្រះវិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រខ្មែរ ​និងដួងវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ ​ឲ្យតាមជួយឃុំគ្រងបីបាច់ថែរក្សាជាតិកម្ពុជា ឲ្យបន្តមាន​សុខសន្តិភាព រក្សាបានការអភិវឌ្ឍ ​និងភាពរីកចម្រើនតរៀងទៅ ចៀសផុតពី​គ្រោះកាច​ទាំងឡាយ។ ហើយក៏បានអំពាវនាវដល់បារមីវត្ថុ​សក្តិសិទ្ធ តាមបីបាច់ថែរក្សាថ្នាក់ដឹកនាំ​កំពូលៗ​នៅ​កម្ពុជា និងអាជ្ញាធរខេត្ត មន្ត្រីរាជការ ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ជាពិសេសប្រជាពលរដ្ឋ​ខេត្តសៀមរាប ​និងបងប្អូន​ដែលបានអញ្ជើញមកកម្សាន្ត ​នៅលើទឹកដីអង្គរ ។

ក្នុងពិធីបួងសួងនោះផងដែរ ​ក៏​មានប្រជាពលរដ្ឋបានចូលរួមជាច្រើនកុះករផងដែរ ពួកគេសុទ្ធតែបាន​បង្ហាញក្តីរីករាយជាមួយពិធីបួងសួងនេះ​ និងចាត់ទុកជាពិធីដ៏ល្អមួយសម្រាប់សូមសេចក្តីសុខ​សេចក្តី​ចម្រើនជូនប្រជាពលរដ្ឋ និងជាតិកម្ពុជា។ បងប្អូនប្រជាពលរដ្ឋ ដែលចូលរួមសុទ្ធតែបានផ្តល់ និង​តម្កល់​តម្លៃខ្ពស់បំផុតចំពោះសុខសន្តិភាព​កំពុង​មាននៅកម្ពុជានាពេលបច្ចុប្បន្ន ​ដែល​ទាមទារ​រក្សាឲ្យបាន។

ពួកគាត់បានយល់ឃើញថា បើគ្មានសន្តិភាព នឹងមិនអាចឲ្យកម្ពុជាអភិវឌ្ឍន៍រីកចម្រើនលូតលាស់​ទៅ​មុខបាននោះឡើយ។

សូមជម្រាបថា​ពិធីបួងសួងនេះ​ ធ្វើឡើងចំនួន៤ទីតាំងក្នុងថ្ងៃតែមួយ ​រួមមាននៅចំណុចលោកតារាជ ខាងមុខប្រាសាទអង្គរវត្ត​ នៅព្រះអង្គគោកធ្លក ​និងព្រះអង្គងោគ ​នៅព្រះអង្គចេក ព្រះអង្គចម ស្ថិតក្នុង​ក្រុងសៀមរាប ​ដែលធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃប្រទេស​កម្ពុជា ​បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍​ ២០កុម្ភៈ កាលពីថ្ងទី២០ខែធ្នូឆ្នាំ២០២១នេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm