សេតវិមាន ហៅការបោះឆ្នោតកូរ៉េខាងត្បូងថា "យុត្តិធម៌" ខណៈសម្តែងក្ដីបារម្ភពីឥទ្ធិពលចិន

2025/06/04 04:16:18 pm        166

សេតវិមាន បាននិយាយកាលពីថ្ងៃអង្គារ (០៣ មិថុនា) ថា ការបោះឆ្នោតរបស់កូរ៉េខាងត្បូង ដែលមើលឃើញបេក្ខជនមកពីក្រុមសេរីនិយម លោក Lee Jae-myung ឈ្នះតំណែងប្រធានាធិបតីថ្មី គឺមានភាពយុត្តិធម៌ណាស់ ប៉ុន្តែបានបង្ហាញពីការព្រួយបារម្ភពីឥទ្ធិពលជ្រៀតជ្រែករបស់ចិន។

មន្ត្រីសេតវិមានមួយរូបបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មានរ៉យទ័រថា "សម្ព័ន្ធភាពអាមេរិក-កូរ៉េខាងត្បូង នៅតែរក្សាភាពរឹងមាំដដែល។ ខណៈកូរ៉េខាងត្បូង មានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ សហរដ្ឋអាមេរិកនៅតែព្រួយបារម្ភ និងប្រឆាំងទៅនឹងការជ្រៀតជ្រែក និងឥទ្ធិពលរបស់ចិន នៅក្នុងលទ្ធិប្រជាធិបតេយ្យជុំវិញពិភពលោក"។

មន្ត្រីរូបនេះមិនបានបញ្ជាក់លម្អិតពីការចោទប្រកាន់លើចិន ឬភ្ជាប់រឿងនេះដោយផ្ទាល់ទៅនឹងការបោះឆ្នោតកូរ៉េខាងត្បូងនោះទេ។ យ៉ាងណាក៏ដោយ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ សម្ព័ន្ធមិត្តស្តាំនិយមរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បានដាក់គោលដៅលើលោក Lee ខណៈប្រធានាធិបតីជាប់ឆ្នោតថ្មីរូបនេះតែងលើកឡើងពីតម្រូវការធ្វើឱ្យមានតុល្យភាពនៃទំនាក់ទំនងរបស់ទីក្រុងសេអ៊ូល ជាមួយប្រទេសចិន និងសហរដ្ឋអាមេរិក។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានចេញសេចក្តីថ្លែងការណ៍អបអរសាទរលោក Lee ហើយក៏ដូចជាសេតវិមានដែរ ប្រមុខការបរទេសរូបនេះបាននិយាយពីសម្ព័ន្ធភាពដែកថែបរបស់ប្រទេសទាំងពីរ ប៉ុន្តែលោកមិនបាននិយាយពីក្ដីបារម្ភលើពីប្រទេសចិនទេ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm