ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានបង្ហោះលើបណ្ដាញសង្គមកាលពីថ្ងៃទី៤ ខែមិថុនានេះ ដោយបានថ្លែងអំណរគុណដល់ អង្គការ Halo Trust កម្ពុជា ដែលបានផ្ដល់ រថយន្ត Landrover មួយគ្រឿងបម្រើការងារសកម្មភាពកំចាត់មីននៅកម្ពុជាតាំងពីឆ្នាំ១៩៩២ និងសំបកគ្រាប់មីន, សំណល់សង្គ្រាម ៣ តោន
ឯកឧត្តមបានឱ្យដឹងថា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ នៅសារមន្ទីរតេជោសន្តិភាពខេត្តសៀមរាប អង្គភាពស៊ីម៉ាក់បានទទួលរថយន្ត Land rover មួយគ្រឿង ដែលបានបម្រើការងារសកម្មភាពកំចាត់មីននៅកម្ពុជាតាំងពីកំឡុងឆ្នាំ១៩៩២និងសំបកគ្រាប់មីន&សំណល់សង្គ្រាមចំនួន៣តោនពីអង្គការ Halo Trust នៅកម្ពុជា។
ឯកឧត្តមបានបញ្ជាក់ថា រថយន្ត Land roverនិងសំបកសំណល់យុទ្ធភណ្ឌសង្គ្រាមទាំងនេះនឹងដាក់តាំងបង្ហាញនៅសារមន្ទីរតេជោសន្តិភាព ដើម្បីជាការរំលឹកនិងចងចាំនូវការដោះស្រាយវិបត្តិក្រោយសង្គ្រាមនៅកម្ពុជានិងស្វែងយល់តម្លៃមហានៃសន្តិភាពដែលកំពុងតែកើតមានលើទឹកដីអង្គរដ៍បវររបស់យើង។
ក្នុងឱកាសនោះឯកឧត្តម បានថ្លែងអំណរគុណដល់ការចូលរួម និងការចែករំលែករបស់អង្គការ Halo Trust សម្រាប់គាំទ្រសារមន្ទីរតេជោសន្តិភាព៕







