
ភ្នំពេញ៖ ហ្វេសប៊ុករបស់ឯកឧត្ដម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានសរសេរ ដោយបង្ហាញនូវការហួសចិត្តថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នៅស្រុកពួក ខេត្តសៀមរាប មន្ត្រីជំ នាញបានបោសសម្អាតគ្រាប់សំណល់សង្គ្រាមនៅក្នុងដំបូលផ្ទះពលរដ្ឋតែម្ដង។
ប្រភពពីហ្វេសប៊ុកឯកឧត្ដម ហេង រតនា ដដែលបន្តថា ហួសវាចាត្រូវថ្លែង គេដោះគ្រាប់មីន គ្រាប់បែកនៅដី តែនេះដោះនៅក្នុងដំបូលផ្ទះ។ ការពិតនេះជាគ្រាប់បែកដៃ ដែលទុកចោលក្នុងដំបូលផ្ទះ មានអី ពេលជាងរុះរើផ្ទះក៏ប្រទះឃើញគ្រាប់បែកនោះ ជាងផ្ទះនៅសល់តែព្រលឹងតូចៗ រីឯព្រលឹងធំគេចខ្លួនបាត់ស្រមោល៕ ដោយ៖ គង់ ឌិន



