ប្រជាជនកូរ៉េខាងត្បូងសង្ឃឹមថា ប្រធានាធិបតីថ្មី នឹងស្រោចស្រង់ឱ្យសេដ្ឋកិច្ចរស់ឡើងវិញ

2025/06/04 06:14:09 pm        139

ប្រជាជនកូរ៉េខាងត្បូងសង្ឃឹមថា ប្រធានាធិបតីទើបជាប់ឆ្នោតថ្មី លោក Lee Jae-myung នឹងធ្វើឱ្យសេដ្ឋកិច្ចរស់ឡើងវិញ និងបង្កើតការងារបន្ថែមទៀត ខណៈរូបលោកចាប់ផ្តើមអាណត្តិនៅថ្ងៃពុធ ៤មិថុនា សប្ដាហ៍នេះ។  

ក្នុងអំឡុងការបោះឆ្នោតកាលពីថ្ងៃទី៣មិថុនាសប្ដាហ៍នេះ ប្រជាពលរដ្ឋកូរ៉េខាងត្បូង បានបង្ហាញក្ដីសង្ឃឹមថា មេដឹកនាំថ្មីរបស់ខ្លួននឹងអាចស្ដារស្ថិរភាពប្រទេសនេះឡើងវិញក្រោយជួបវិបត្តិដាក់ច្បាប់អាជ្ញាសឹកកាលពីចុងឆ្នាំ២០២៤កន្លងទៅ។

អ្នកស្រី Kim Eun-kyung វ័យ៥៨ ឆ្នាំ បាននិយាយថា ចាប់តាំងពីចេញលទ្ធផល ដូចដែលមនុស្សភាគច្រើនប្រាថ្នានោះ អ្នកស្រីកំពុងទន្ទឹងរង់ចាំនយោបាយ និងសេដ្ឋកិច្ចដែលនឹងកើតឡើងនាពេលអនាគត ។អ្នកស្រីបានបន្ថែមថា ស្របពេលលទ្ធិប្រជាធិបតេយ្យនៅរស់ រូបគាត់សង្ឃឹមថាប្រធានាធិបតីថ្មី នឹងជួយស្រោចស្រង់ឱ្យសេដ្ឋកិច្ចរស់ឡើងវិញ ហើយមានការគិតគូរចំពោះប្រជាពលរដ្ឋក្រីក្រ និងម្ចាស់អាជីវកម្មខ្នាតតូច។

ចំណែកនិស្សិត វ័យ២៣ឆ្នាំ Lee Ju-Chan បាននិយាយថារូបគេសង្ឃឹមថាប្រធានាធិបតីថ្មីនឹងធ្វើឲ្យមានគោលនយោបាយផ្សេងៗ ដែលអនុញ្ញាតឲ្យនិស្សិតសាកលវិទ្យាល័យជ្រើសរើសការងារផ្សេងៗគ្នា បន្ទាប់ពីបញ្ចប់ការសិក្សា និងទទួលបានបទពិសោធផ្សេងៗអំឡុងការសិក្សា។

ជ័យជម្នះរបស់លោក Lee ក្នុងការបោះឆ្នោតប្រធានាធិបតីមុនអាណត្តិថ្ងៃអង្គារទី ៣ ខែមិថុនា ឈានឆ្ពោះទៅរកការផ្លាស់ប្តូរសមុទ្រនយោបាយក្នុងប្រទេសសេដ្ឋកិច្ចធំបំផុតទី៤របស់អាស៊ីមួយនេះ បន្ទាប់ពីការប្រឆាំងនឹងការប៉ុនប៉ងគ្រប់គ្រងដោយយោធាបានធ្វើឱ្យលោក Yoon Suk Yeol ត្រូវបានទម្លាក់ចេញពីតំណែង ត្រឹមតែបីឆ្នាំក្នុងតំណែងប្រធានាធិបតីដែលហ៊ុព័ទ្ធដោយបញ្ហា។

លោក Lee ត្រូវគេរំពឹងថានឹងមានការផ្សះផ្សាកាន់តែខ្លាំងចំពោះប្រទេសចិន និងកូរ៉េខាងជើង ហើយបានសន្យាបន្តទំនាក់ទំនងជាមួយប្រទេសជប៉ុនក្នុងសម័យកាលរបស់លោក Yoon៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm