លោក Elon Musk បានចូលរួមក្នុងការជជែកដេញដោលរបស់សភាជុំវិញសេចក្តីស្នើច្បាប់ពន្ធច្រើនហួស និងការចំណាយរបស់លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃអង្គារ ទី៣ ខែមិថុនាដោយចាត់ទុកចំណត់ការនេះថាជា រឿង «ចម្លែកខ្លាំង» ដែលនឹងបង្កើនឱនភាពសហព័ន្ធ នៅក្នុងការបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គម ដែលសមជិកគណបក្សសាធារណរដ្ឋប្រកាន់តឹង បានទទួលយកយ៉ាងឆាប់រហ័ស។

មហាសេដ្ឋី លោក Musk បានសរសេរក្នុងសារបង្ហោះ លើបណ្តាញ X ថា «ខ្ញុំសុំទោស ប៉ុន្តែខ្ញុំពុំអាចទប់បាន»។ សេចក្តីស្នើច្បាប់ចំណាយរបស់សភាដ៏ច្រើន និងហួសហេតុនេះ គឺជារឿងចម្លែកខ្លាំង។

សភា កាលពីខែមុន បានអនុម័តសេចក្តីស្នើច្បាប់ ដោយការបោះឆ្នោតមួយបន្ទាប់ពីការិយាល័យថវិកាសភាមិនលម្អៀងបក្សណាមួយនោះ បាននិយាយថា វិធានការបានពង្រីកការកាត់ពន្ធឆ្នាំ២០១៧ ដែលជាសមិទ្ធិផលនីតិបញ្ញត្តិដ៏សំខាន់របស់ លោក Trump ក្នុងអាណត្តិដំបូងរបស់លោកនឹងបន្ថែម ៣,៨ សែនកោដ៍ដុល្លារដល់បំណុលរបស់រដ្ឋាភិបាលសហព័ន្ធចំនួន៣៦,២សែនកោដ៍ដុល្លារ។
ព្រឹទ្ធសភា ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋរបស់លោក Trump មានគោលបំណងអនុម័តវិធានការសេចក្តីស្នើច្បាប់មួយ នៅក្នុងខែក្រោយនេះ ទោះបីជាសមាជិកព្រឹទ្ធសភាត្រូវបានគេរំពឹងថានឹងពិនិត្យឡើងវិញនូវកំណែច្បាប់ដែលបានអនុម័តដោយសភាក៏ដោយ។
ប្រធានសភា លោក Mike Johnson និងមេដឹកនាំព្រឹទ្ធសភា លោក John Thune បាននិយាយថាការគណនារបស់លោក Musk គឺជាកំហុសឆ្គង។