
ភ្នំពេញ៖ ហ្វេសប៊ុក Royal du Cambodge បានឱ្យដឹងថា នាវេលាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ព្រះករុណាជាអម្ចា ស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន ឯកឧត្តម ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញដឹកនាំគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ នាព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង ក្នុងឱកាសដ៏ឧត្តុង្គឧត្តមដែល ឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។
ប្រភពដដែលបន្តថា នាវេលាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ដដែល សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន ឯកឧត្តម ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញដឹកនាំគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ នាព្រះរាជដំណាក់គន្ធបុប្ផា ព្រះបរមរាជវាំង ក្នុងឱកាសដ៏ឧត្តុង្គឧត្តមដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ គង់ ឌិន







