សេតវិមាន៖ លោក Trump នឹងចូលរួមកិច្ចប្រជុំកំពូល NATO នៅខែមិថុនា នៅទីក្រុងឡាអេ

2025/06/04 07:23:41 pm        277

សេតវិមានបាននិយាយថា លោក Donald Trump នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(NATO) នៅទីក្រុងឡាអេ ប្រទេសហូឡង់ ខណៈប្រធានាធិបតីសហរដ្ឋអាមេរិក ព្យាយាមប្រមូលផ្តុំសមាជិកសម្ព័ន្ធមិត្ត ដើម្បីបង្កើនការចំណាយលើវិស័យការពារជាតិ។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា «ខ្ញុំអាចបញ្ជាក់បានថា លោក Trump នឹងទៅចូលរួមកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធយោធាណាតូ»។ លោក Trump និយាយថា លោកចង់ឱ្យសមាជិកនៃសម្ព័ន្ធមិត្តចំណាយ ៥% នៃផលិតផលក្នុងស្រុកសរុប(GDP) លើផ្នែកយោធា ដែលចំនួននឹងកើនឡើងយ៉ាងច្រើនពីកម្រិតបច្ចុប្បន្នសម្រាប់ប្រទេសជាច្រើន។

សម្ព័ន្ធមិត្តនេះ នឹងពិភាក្សាអំពីគោលដៅមួយដែលនឹងធ្វើឱ្យប្រទេសនានាប្តេជ្ញាចំណាយ ៣,៥% នៃផលិតផលក្នុងស្រុកសរុបសម្រាប់វិស័យការពារជាតិស្នូល និង១,៥% ផ្សេងទៀតលើវិស័យនានារួមទាំងហេដ្ឋារចនាសម្ព័ន្ធ ការការពារតាមអ៊ីនធឺណិត និងការត្រៀមលក្ខណៈស៊ីវិល។

សម្ព័ន្ធយោធាណាតូ នឹងជំរុញប្រទេសអឺរ៉ុបឱ្យបង្កើនការការពារដែនអាកាស៥ដង នៅក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃទី២៤-២៥ ខែមិថុនា ដែលកើតឡើងភ្លាមៗបន្ទាប់ពីមេដឹកនាំក្រុមប្រទេសG7 ត្រូវបានគេរំពឹងថានឹងជួបគ្នានៅក្នុងប្រទេសកាណាដាដោយបង្កើតកិច្ចប្រជុំកម្រិតខ្ពស់មួយ នៅកន្លែងដែលសម្ព័ន្ធមិត្តត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីវឌ្ឍនភាពលើកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ុយក្រែននិងរុស្ស៊ី។

លោកស្រី Leavitt បាននិយាយថា លោក Trump «នៅតែមានភាពវិជ្ជមាន» អំពីស្ថានភាពនៃកិច្ចពិភាក្សារវាងទីក្រុងមូស្គូ និងទីក្រុងគីវ។ «លោកប្រធានាធិបតី មិនចង់មើលឃើញសង្រ្គាមនេះ អូសបន្លាយពេលទៀតទេ លោកចង់ឱ្យការប្រយុទ្ធគ្នាត្រូវបញ្ចប់ លោកចង់ឱ្យការសម្លាប់មនុស្សត្រូវបញ្ឈប់ ហើយលោកចង់ឱ្យបញ្ហានេះត្រូវបានដោះស្រាយនៅតុចរចា។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        136
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        177
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm