អ្នកជំនាញ៖ មាសហក់ឡើងវិញ ដោយសារការផ្លាស់ប្តួរគោលការណ៍អាមេរិក និងកត្តាភូមិសាស្រ្តនយោបាយនានា

2025/06/04 07:29:59 pm        140

ភ្នំពេញ : អ្នកជំនាញប្រឹក្សាយោបល់ហិរញ្ញវត្ថុ ថា តម្លៃទីផ្សារហាងឆេងមាសដែលកំពុងប្រែប្រួល និងបានហក់ឡើងវិញ ក្នុងរង្វង់ប្រមាណជិត ៣ ៣៧០ ដុល្លារក្នុងមួយអោន ដោយសារគម្រោងតម្លើងពន្ធគយនៃការនាំចូលដែក និងអាលុយមីញ៉ូម និងគម្រោងកាត់អត្រាការប្រាក់ របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក និងរួមជាមួយកត្តាភូមិសាស្រ្តនយោបាយនានា។

លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ PP Link Securities លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីអំពីការប្រែប្រួលតម្លៃទីផ្សារហាងឆេងមាសជាសកល និងតម្លៃមាសក្នុងពេលបច្ចុប្បន្ន នេះថា តម្លៃទីផ្សារហាងឆេងមាសនាពេល ប៉ុន្មានចុងក្រោយនេះ បានហក់ឡើងគួរកត់សម្គាល់ ក្នុងរង្វង់ប្រមាណ ៣ ៥០០ ដុល្លារ ក្នុងមួយអោន ដែលជាតម្លៃខ្ពស់បំផុតនៅក្នុង ប្រវត្តិសាស្រ្ត បន្ទាប់មកចាប់ពីជិតពាក់កណ្តាលខែ ឧសភា តម្លៃមាននេះបានបន្តធ្លាក់ចុះមកវិញនៅត្រឹម ៣ ១២០ ដុល្លារក្នុង មួយអោន, តែមកដល់បច្ចុប្បន្ន តម្លៃហាងឆេងមាសក៏បានហក់ឡើងវិញម្តងទៀត ជាក់ស្តែងគិតត្រឹមថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ២០២៥ តម្លៃក្នុងមួយអោន ក្នុងរង្វង់ប្រមាណជិត ៣ ៣៧០ ដុល្លារអាមេរិក។

 លោក បន្តថា ចំពោះការប្រែប្រួលតម្លៃហាងឆេងមាសនៅក្នុងរយៈពេលចុងក្រោយនេះ បានកើតឡើងដោយសារកត្តាមួយ ចំនួនដូចជា គម្រោងតម្លើងពន្ធគយនៃការនាំចូលដែក និងអាលុយមីញ៉ូម របស់សហរដ្ឋអាមេរិកចូលទីផ្សាររបស់ខ្លួន ពីប្រមាណ ២៥ ភាគរយ ទៅ ៥០ ភាគរយ, គម្រោងកាត់អត្រាការប្រាក់របស់ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកនៅក្នុងខែនេះ ពីប្រមាណ ៤,៥០ ភាគរយ ទៅ ៤,២៥ ភាគរយ ឬមកនៅត្រឹម ៤ ភាគរយ, និងការប្រឈមមុខគ្នាឡើងវិញ រវាងសង្រ្គាមរុស្សី-អ៊ុយក្រែន និងកត្តាភូមិ សាស្រ្តនយោបាយផ្សេងៗទៀត ដែលកត្តាទាំងនេះ បានធ្វើឱ្យមានការប្រែប្រួលនៃការធ្លាក់ថ្លៃប្រាក់ដុល្លារ ខណៈដែលវិនិយោគិនធំៗ បានងាយទៅទិញមាសចូល។

សូមបញ្ជាក់ថា ជុំវិញគ្រឿងអលង្ការ និងត្បូងមានតម្លៃវិញ, កម្ពុជាគឺទីផ្សារមួយដែលមានការកែច្នៃ និងរចនាម៉ូតគ្រឿងអលង្ការមានភាព ល្បីល្បាញមួយផងដែរ។ ចំណែកការធ្វើពាណិជ្ជកម្ម ឃើញថា នៅក្នុងឆ្នាំ២០២៤ កន្លងមក ទំហំជួញដូរនៅលើវិស័យនេះ សម្រេច បានប្រមាណជាង ៧៨៨ លានដុល្លារសហរដ្ឋអាមេរិក ថយចុះប្រមាណជា ៣០ ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ដែលសម្រេចបាន ក្នុងរង្វង់ជាង ១ ២០០ លានដុល្លារសហរដ្ឋអាមេរិក។ ចំណែកនៅក្នុងរយៈពេល ៤ ខែ ឆ្នាំ២០២៥ នេះវិញ ទំហំពាណិជ្ជកម្មគ្រឿង អលង្ការ និងត្បូង មានតម្លៃ ទើបសម្រាប់បានចំនួនជាង ២៤៤ លានដុល្លារសហរដ្ឋអាមេរិក៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm