អ.វ.ត.ក ថ្លែងអំណរគុណចំពោះអាល្លឺម៉ង់ ដែលតែងផ្ដល់ជំនួយដល់សាលាក្ដី

2021/12/21 09:27:33 pm        419

ភ្នំពេញ៖ ប្រធានការិយាល័យរដ្ឋបាលស្តីទីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក) ថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ ដែលជាប្រទេសម្ចាស់ជំនួយមួយរបស់សាលាក្តីខ្មែរក្រហម ដែលបានគាំទ្រ និងផ្តល់វិភាគទានស្ម័គ្រចិត្តជួយទ្រទ្រង់ដំណើរការតុលាការខ្មែរក្រហម ចាប់តាំងពីការចាប់ផ្តើម រហូតមក ដល់បច្ចុប្បន្ននេះដោយបានផ្តល់គាំទ្រចំពោះដំណើរការតុលាការទូទៅ និងការចូលរួមរបស់ជនរងគ្រោះ ក្នុងដំណើរការតុលាការ។ ការថ្លែងនេះធ្វើឡើងនៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក គ្រីស្ទៀន ប៊ែហ្គ័រ (Christian Berger) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជានៅសាលាក្តីខ្មែរក្រហមនាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។

ដំណើរទស្សនកិច្ចរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជានៅសាលាក្តីក្នុងគោលបំណង ដើម្បី ស្វែងយល់ពីដំណើរការវិវឌ្ឍថ្មីៗរបស់សាលាក្តីខ្មែរក្រហម និងកិច្ចការដែលសាលាក្តីខ្មែរក្រហម នឹងបន្តធ្វើ សម្រាប់ពេលខាងមុខ ក្រោយពេលសំណុំរឿងត្រូវបានបញ្ចប់នីតិវិធីច្បាប់។

ឯកឧត្តមឯកអគ្គរដ្ឋទូតបាន វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសាលាក្តីខ្មែរក្រហមសម្រេចបានក្នុងដំណើរស្វែងរកការពិត និង យុត្តិធម៌ជូនជនរងគ្រោះនៃរបបខ្មែរក្រហម។

ឯកឧត្តម ក្រាញ់ តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានការិយាល័យស្តីទី នៃ អ.វ.ត.ក បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់អំពីដំណើរការវិវឌ្ឍថ្មីនៃសំណុំរឿង ដែលនៅសេសសល់ ព្រមទាំងកិច្ចការមួយចំនួនដែលតុលាការនឹងធ្វើក្រោយពេលសំណុំរឿងទាំងអស់ដែលមានចំពោះមុខអង្គ ជំនុំជម្រះត្រូវបានបញ្ចប់នីតិវិធី។

ឯកឧត្តម ក្រាញ់ តូនី បានមានប្រសាសន៍ថា៖«ក្រោយសំណុំរឿងត្រូវបានបញ្ចប់នីតិវិធីច្បាប់រួចរាល់ កិច្ច ការដែលតុលាការនឹងបន្តធ្វើគឺផ្តោតសំខាន់លើការងារផ្សព្វផ្សាយសមិទ្ធផលការងាររបស់តុលាការឯកសារបណ្ណសារ ក៏ដូចជាការងារពាក់ព័ន្ធនឹងជនរងគ្រោះនៃរបបខ្មែរក្រហម ជនរងគ្រោះជាដើមបណ្តឹងរដ្ឋ ប្បវេណីជាដើម»។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ និងជាប្រធានការិយាល័យរដ្ឋបាលស្តីទី នៃ សាលាក្តីខ្មែរក្រហមបានគូសបញ្ជាក់ថា សាលាក្តីខ្មែរក្រហមសង្ឃឹមថា រដ្ឋាភិបាលអាល្លឺម៉ង់នឹងចូលរួម ក្នុ ងកិច្ចការនេះបន្តទៀត ជាពិសេសពាក់ព័ន្ធនឹងការចូលរួមរបស់ជនរងគ្រោះ៕​​ ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am