អ៊ុយក្រែន៖ ទីក្រុង Sumy កំពុងស្ថិតក្រោមការគំរាមកំហែង ខណៈកងកម្លាំងរុស្ស៊ី បន្តរុលទៅមុខ

2025/06/04 09:25:47 pm        314

ក្រុមមន្ត្រី និងអ្នកវិភាគបាននិយាយថា កងកម្លាំងរុស្ស៊ី បានពង្រីកជួរមុខ និងការវាយរុលរបស់ពួកគេនៅក្នុងតំបន់ Sumy ភាគខាងជើងរបស់ប្រទេសអ៊ុយក្រែន ខណៈទីក្រុងមូស្គូនិយាយថា ខ្លួនបានដណ្តើមយកភូមិមួយផ្សេងទៀតកាលពីថ្ងៃអង្គារ (០៣ មិថុនា) ដោយនាំឱ្យទីក្រុង Sumy របស់តំបន់នេះ កាន់តែខិតទៅជិតរយៈចម្ងាយនៃសមរភូមិយានដ្រូន។

ការវាយរុលឆ្ពោះទៅកាន់ទីក្រុង Sumy ដែលជាមជ្ឈមណ្ឌលរដ្ឋបាលនៃតំបន់ Sumy បានកើតឡើងនៅពេលទីក្រុងគីវ បានបង្ហាញសមត្ថភាពរបស់ខ្លួនក្នុងការបន្តការប្រយុទ្ធ ដោយបើកការវាយប្រហារជាបន្តបន្ទាប់ក្នុងប៉ុន្មានថ្ងៃថ្មីៗ និងបានវាយលុកទៅលើយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់រុស្ស៊ី និងស្ពាននៅតំបន់គ្រីម៉េ។

កាលពីថ្ងៃអង្គារ ក្រសួងការពារជាតិរុស្ស៊ី និយាយថា កងកម្លាំងរបស់ខ្លួនបានកាន់កាប់ភូមិ Andriivka បន្ទាប់ពីដណ្តើមបានភូមិជាច្រើនផ្សេងទៀតក្នុងប៉ុន្មានថ្ងៃថ្មីៗ។ ទីក្រុងគីវនិយាយថា ការវាយប្រហារដោយកាំភ្លើងធំរបស់រុស្ស៊ី លើទីក្រុង Sumy បានសម្លាប់ និងបង្ករបួសដល់មនុស្សជាច្រើននាក់។

ប្រមុខរដ្ឋបាលយោធានៃតំបន់ Sumy ដែលស្ថិតនៅភាគខាងជើងទីក្រុង Kharkiv ធំទីពីររបស់អ៊ុយក្រែន បានបើកកិច្ចប្រជុំកាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រការពារក្នុងតំបន់។ កាលពីថ្ងៃចន្ទ លោក Ivan Shevtsov អ្នកនាំពាក្យកងពលតូចអ៊ុយក្រែនប្រយុទ្ធនៅក្រុង Sumy បាននិយាយថា ប្រសិនបើការវាយរុលរបស់រុស្ស៊ី ដណ្តើមបានទីប្រជុំជន Yunakivka នោះទីក្រុង Sumy នឹងស្ថិតនៅក្រោមការគំរាមកំហែងដោយផ្ទាល់៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        1
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        10
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm