មន្រ្តីអន្តរក្រសួងកម្ពុជា និងតំណាងសហគមន៍អឺរ៉ុបបើកកិច្ចប្រជុំស្តីពីគម្រោងទប់ស្កាត់អាវុធគីមី និងនុយក្លេអ៊ែរ

2025/06/04 10:41:00 pm        363

មន្រ្តីអន្តរក្រសួងរបស់កម្ពុជា និងតំណាងសហគមន៍អឺរ៉ុប នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមលក្ខណៈអនុវត្តគម្រោងលេខ៩៨ ស្ដីពីការពង្រឹង និងការឆ្លើយតបន្ទាន់ផ្នែកវេជ្ជសាស្ត្រ នៅតំបន់អាស៊ីអាគ្នេយ៍ ក្រោមការឧបត្ថម្ភគាំទ្រដោយសហភាពអឺរ៉ុប តាមរយៈមជ្ឈមណ្ឌលឧត្តមភាព ដែលមានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមីនុយក្លេអ៊ែរជីវសាស្រ្តនិងវិទ្យុសកម្មក្រសួងការពាជាតិ។

សូមបញ្ជាក់ថា គម្រោងលេខ៩៨ នេះ គាំទ្រដោយសហភាពអឺរ៉ុប តាមរយៈមជ្ឈមណ្ឌលឧត្តមភាព នៅពេលឧបទ្ទវហេតុគីមី ជីវសាស្រ្ត វិទ្យុសកម្ម ឬនុយក្លេអ៊ែរ ហៅកាត់ថា CBRN ដែលមានអាជ្ញាធរជាតិអា វុធគីមី ជាអ្នកសម្របសម្រួលថ្នាក់ជាតិ បានសហការរៀបចំកិច្ចប្រជុំនេះឡើង ជាឱកាសដ៏សំខាន់មួយជំ ហានទៀត សម្រាប់កម្ពុជា ក្នុងការពង្រឹងសមត្ថភាពជាតិ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពផ្នែកវិជ្ជសាស្រ្ត តាមរយៈមជ្ឈមណ្ឌលឧត្តមភាព នៅពេលឧបទ្ទវហេតុគីមី ជីវសាស្រ្ត វិទ្យុសកម្ម ឬនុយក្លេអ៊ែរ ពីឧបទ្ទវហេតុទាំងឡាយ ដែលបង្ករឡើងទាំងចៃដន ដោយធម្មជាតិ ឬដោយចេតនាក្តី។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះលោកស្រី រ៉ាហ្គែល ដាតេ ដាវីតសុន ប្រធានដឹកនាំគម្រោងលេខ ៩៨ បានសាទរចំពោះភាគីពាក់ព័ន្ធរបស់កម្ពុជា ដែលបានចូលរួមសហការការអនុវត្តគម្រោងនេះ ហើយបានកត់សំគាល់ថា គោលបំណងជាក់លាក់នៃគម្រោងគី បង្កើនការយល់ដឹងក្នុងតំបន់ និងសហប្រតិបត្តិការក្នុងចំណោមភាគីពាក់ព័ន្ធអំពីសារៈសំខាន់ នៃការត្រៀមខ្លួននិងឆ្លើយតបបន្ទាន់ផ្នែកវេជ្ជសាស្ត្រការស្រាវជ្រាវរក​ឧប្បត្តិហេតុ និងការអនុវត្តល្អៗដែលពាក់ព័ន្ធព្រមទាំងពង្រឹងសមត្ថភាពរបស់បុគ្គលិកបច្ចេកទេសជាតិ ដែលមានតួនាទីក្នុងការឆ្លើយតបផ្នែកវេជ្ជសាស្ត្រទាក់ទង នឹង CBRN ដោយផ្ដោតលើការគ្រប់គ្រងកន្លែងកើតហេតុ ការថែទាំវេជ្ជសាស្ត្រមុនពេលចូលដល់មន្ទីរពេទ្យ ការថែទាំផ្នែកវេជ្ជសាស្ត្រនៅក្នុងមន្ទីរពេទ្យ ការសង្គ្រោះបន្ទាន់នៅតាមច្រកចូល និងពង្រឹងសមត្ថភាពបច្ចេកទេសជាតិ ផ្នែករោគរាតត្បាតសាស្ត្រ ដើម្បីអង្កេតស្រាវជ្រាវសារធាតុគីមី ជំងឺឆ្លង វិទ្យុសកម្មនុយក្លេអ៊ែរ និងព្រឹត្តិការណ៍បរិស្ថានដែលពាក់ព័ន្ធនឹងសុខភាពសាធារណៈជាដើម។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរ ឧត្តមសេនីយ៍ទោ នឿន វិទ្យា អគ្គលេខាធិការរង អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រនិងវិទ្យុសកម្ម បានកត់សំគាល់ថា គម្រោងលេខ៩៨ មិនមែនជាការចាប់ផ្ដើម នៃការធ្វើដំណើររបស់យើងទេ ប៉ុន្តែគឺជាគម្រោងបន្តមួយទៀតសម្រាប់ប្រទេសកម្ពុជាដែលកន្លងមកយើងបានទទួលការគាំទ្រ និងចូលរួមយ៉ាងសកម្មនៅក្នុងគម្រោងCBRN ពីសហភាពអឺរ៉ុប តាមរយៈមជ្ឈមណ្ឌលឧត្តមភាព CBRNសំខាន់ៗមួយចំនួនរួចមកហើយ ដូចជា គម្រោងលេខ 61 ; 62 ; 81 និង 106 ជាដើមដែលមានគោលបំណងចម្បងចែករំលែកចំណេះដឹង ចូលរួមការកាត់បន្ថយហានិភ័យ ការគំរាមកំហែង ការពង្រឹងស្ថាប័ន និងក្របខណ្ឌច្បាប់ ដើម្បីកិច្ចសហប្រតិបត្តិការក្នុងតំបន់។

លោកឧត្តមសេនីយ៍បានចាត់ទុកថា វត្តមានតំណាងក្រសួងពាក់ព័ន្ធទាំងអស់នៅទីនេះ មានសារៈសំខាន់ណាស់ដែលក្នុងនោះរួមមានក្រសួងសុខាភិបាលក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ក្រសួងបរិស្ថាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងភ្នាក់ងារបច្ចេកទេសក្រសួងពាក់ព័ន្ធផ្សេងៗជាច្រើនទៀត គឺឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ចំពោះគោលបំណងរួម ដើម្បីរួមគ្នា កំណត់នូវភាពចន្លោះប្រហោង និងកំណត់អត្តសញ្ញាណអាទិភាព ឈានទៅមុខក្នុងដំណើរការ កិច្ចសហប្រតិបត្តិការអោយបានរលូន កំណត់យុទ្ធសាស្ត្រជាតិ សម្រាប់ការត្រៀម​លក្ខណៈ​សង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ CBRN តាមសមត្ថភាពដែលមាន​ស្រាប់ផង រៀនសូត្រពីបទពិសោធន៍​ល្អៗ​ពីអន្តរជាតិផង និងបង្កើនកិច្ចសហប្រតិបត្តិការពហុវិស័យផង៕ អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm