លោក Putin ព្រមាន​លោក​ខាង​លិច​អំពី​វិធានការ​យោធា​ជុំវិញ​ការ​គំរាម​កំហែង​អ៊ុយ​ក្រែ​ន

2021/12/22 04:55:26 pm        180

​រុស្ស៊ី៖ លោក​ប្រធានាធិបតី Vladimir Putin បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​រុស្ស៊ី​បាន​ត្រៀម​ខ្លួន​រួចជាស្រេច ​ដើម្បី​ចាត់វិធានការយោធា​ជា​ការ​ឆ្លើយតប​ទៅ​នឹង​សកម្មភាព "​មិន​រាក់ទាក់​" របស់​បស្ចិមប្រទេស​ជុំវិញ​ជម្លោះ​អ៊ុយ​ក្រែ​ន ជា​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ខាង​វោហា​សាស្ត្រ​។​

​អស់​រយៈពេល​ជាច្រើន​សប្តាហ៍មកនេះ​ ប្រធានាធិបតី​រុស្ស៊ីបាន​ចោទប្រកាន់​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​យោធា​ណា​តូ​ដែល​ដឹកនាំដោយ​​ទីក្រុង​វ៉ាស៊ីនតោន​ថា​ បាន​ធ្វើ​ឱ្យ​មាន​ភាព​តានតឹង​នៅ​ជិត​ព្រំដែន​របស់​ទីក្រុង​មូស្គូ ប៉ុន្តែ​ទាំងនេះ​គឺជា​ការ​អត្ថាធិប្បាយ​ដំបូង​របស់​លោក​ ដែល​បង្ហាញ​ពី​ជម្លោះ​ដ៏​ខ្លាំងអាច​នឹង​កើតមាន​។​ លោក Putin បាន​ប្រាប់​មន្ត្រី​ក្រសួងការពារជាតិ​ថា ប្រសិនបើ​លោក​ខាង​លិច​បន្ត “​ជំហរ​រុក​កួន​យ៉ាង​គឃ្លើន ” រុស្ស៊ី​នឹង​ចាត់វិធានការ​សងសឹក​សម​តាមបែប​បច្ចេកទេស​យោធា​។​ ​លោក​បាន​និយាយថា ប្រទេស​រុស្ស៊ី "​នឹងមាន​ប្រតិកម្មដាច់​ណាត់​ចំពោះ​ជំហាន​ដែល​មិន​រាក់ទាក់​" ដោយ​បន្ថែមថា ​លោក​ចង់​គូសបញ្ជាក់ថា យើង​មាន​សិទ្ធិ​គ្រប់យ៉ាង​ធ្វើ​ដូច្នេះ​។

​សហរដ្ឋអាមេរិក​បាន​ប្រកាសអាសន្ន​តាំងពី​ពាក់កណ្តាល​ខែវិច្ឆិកា​ថា ទីក្រុង​មូ​ស្គូ​អាច​នឹងមាន​គម្រោង​វាយប្រហារ​ទ្រង់ទ្រាយ​ធំ ​លើ​អតីតប្រទេសជិតខាង​សូ​វៀត​អ៊ុយ​ក្រែ​ន​របស់ខ្លួន ហើយ​បាន​ព្រមាន​លោក Putin ពី​ទណ្ឌកម្ម​មិន​ធ្លាប់មាន​ពីមុនមក​បើ​ហាន​វាយប្រហារ​មែន​នោះ​។ លោក Putin បាន​និយាយថា ​រុស្ស៊ី​គ្មាន​ផែនការ​ដកថយ​ពី​ព្រំដែន​ជាប់​ប្រទេស​អ៊ុយ​ក្រែ​ន​ទេ​។​ ​បណ្ដា​រដ្ឋាភិបាល​លោកខាងលិច​បាន​ចោទប្រកាន់​ទីក្រុង​មូ​ស្គូ​ថា ​បាន​ប្រមូលផ្តុំ​កងទ័ព​ប្រហែល ១០ម៉ឺននាក់​នៅ​ជិត​ព្រំដែន​របស់ខ្លួន​ជាមួយ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ជាទី​ដែល​ទីក្រុង​គៀវ​ (Kiev) បាន​ប្រយុទ្ធ​ជាមួយ​ពួក​បំបែក​ខ្លួន​ដែល​គាំទ្រ​រុស្ស៊ី​តាំងពី​ឆ្នាំ២០១៤៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        199
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        186
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm