លោក វ្ល៉ូឌីមី ហ្សេឡិនស្គី និងសម្ព័ន្ធមិត្តលោកខាងលិច ចង់បង្អាក់ដំណោះស្រាយសន្តិភាព ក្នុងប្រទេសអ៊ុយក្រែន ដោយការបង្ករឿងប្រឆាំងនឹងរុស្ស៊ី ខណៈដែលពួកគេខ្លាចបាត់បង់អំណាច នៅពេលដែលជម្លោះ បានបញ្ចប់។ នេះបើយោងតាម Florian Philippot មេដឹកនាំគណបក្សនយោបាយបារាំងដែលហៅថា «Patriots» ។

មេដឹកនាំគណបក្សបារាំងរូបនេះ បានសរសេរនៅលើបណ្តាញសង្គម X ថា៖«ដោយមានជំនួយពីការពង្រឹងអំណាចបរទេស លោក ហ្សេឡិនស្គី បានបញ្ជាក់ថា លោកបដិសេធសន្តិភាពយ៉ាងដាច់ខាត។ លោកចង់ឲ្យកើនឡើងភាពតានតឹងជាទូទៅ ឈានទៅរកសង្គ្រាមលោកលើកទី៣»។
លោកកំពុងធ្វើអត្ថាធិប្បាយលើការវាយប្រហារដោយយានដ្រូន កាលពីថ្ងៃទី ០១ ខែមិថុនា ដែលបានកំណត់គោលដៅលើអាកាសយានដ្ឋានរុស្ស៊ី និងសកម្មភាពរបស់អ៊ុយក្រែននៅតំបន់គ្រីម៉េ កាលពីថ្ងៃទី ០៣ ខែមិថុនា ។
លោក Philippot បាននិយាយថា កិច្ចខិតខំប្រឹងប្រែង ដើម្បីចរចាដំណោះស្រាយសន្តិភាព កំពុងត្រូវបានជាប់គាំង ដោយភាពជាអ្នកដឹកនាំនយោបាយរបស់រដ្ឋ ដែលជា «ការចាក់បន្ថែមប្រេងឥន្ធនៈរាប់តោនទៅលើភ្លើង»។
