ស្ថានទូតរុស្ស៊ី៖ ទីក្រុងមូស្គូមិនបានបង្កការគំរាមកំហែងដល់អង់គ្លេសទេ

2025/06/04 11:30:15 pm        47

ស្ថានទូតរុស្ស៊ី ប្រចាំនៅទីក្រុងឡុងដ្រ៍ កាលពីថ្ងៃអង្គារ (ទី៣ ខែមិថុនា) បានបញ្ជាក់ថា ទីក្រុងមូស្គូគ្មានចេតនាណាមួយវាយប្រហារចក្រភពអង់គ្លេសនោះឡើយ ដោយបដិសេធរាល់ការចោទប្រកាន់របស់រដ្ឋាភិបាលអង់គ្លេស ពាក់ព័ន្ធនឹងការលុកលុយឈ្លានពាន និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតរាល់ថ្ងៃ។

កាលពីថ្ងៃចន្ទ (ទី២ ខែមិថុនា) អង់គ្លេសបានប្រាប់ឲ្យដឹងថា ខ្លួននឹងធ្វើការផ្លាស់ប្តូរយ៉ាងធំនូវវិធីសាស្រ្តការពារជាតិរបស់ខ្លួន ដើម្បីដោះស្រាយជាមួយការគំរាមកំហែងថ្មីៗ ក្នុងនោះរួមទាំងពីរុស្ស៊ីផងដែរ បន្ទាប់ពីបានយល់ស្របជាមួយនឹងលទ្ធផលឯករាជ្យនៃការពិនិត្យឡើងវិញនូវវិស័យការពារជាតិជាយុទ្ធសាស្ត្រ។

បន្ទាប់ពីបានបង្ហាញពីការរុះរើផ្នែកការពារជាតិ កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការពារជាតិ លោក John Healey បាននិយាយថា អឺរ៉ុបកំពុងប្រឈមមុខនឹងសង្រ្គាម ការលុកលុយឈ្លានពានរបស់រុស្ស៊ី ហានិភ័យនុយក្លេអ៊ែរថ្មី និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតរាល់ថ្ងៃ។

ស្ថានទូតរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារដោយរិះគន់នូវអ្វីដែលខ្លួនបានពណ៌នាថា ជា «ដំណាក់កាលថ្មីនៃវោហាសាស្ត្រប្រឆាំងរុស្ស៊ី»។ សេចក្តីថ្លែងការណ៍បានបញ្ជាក់បន្ថែមថា៖ «ប្រទេសរុស្ស៊ីមិនគំរាមកំហែងដល់ចក្រភពអង់គ្លេស និងប្រជាជនរបស់ប្រទេសនេះឡើយ។ យើងគ្មានចេតនាលុកលុយឈ្លានពាន ហើយក៏គ្មានគម្រោងវាយប្រហារអង់គ្លេសដែរ។ យើងមិនចាប់អារម្មណ៍ ក្នុងការធ្វើដូច្នេះទេ ហើយក៏មិនត្រូវការធ្វើដូច្នេះដែរ»។

គួរបញ្ជាក់ថា ទំនាក់ទំនង រវាងរុស្ស៊ី និងអង់គ្លេស ស្ថិតក្នុងកម្រិតទាបបំផុត ចាប់តាំងពីសម័យសង្គ្រាមត្រជាក់។ វាកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត បន្ទាប់ពីមានការលុកលុយពេញបន្ទុករបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយចក្រភពអង់គ្លេស និងសមាជិកអង្គការណាតូផ្សេងទៀត បានផ្តល់ជំនួយផ្នែកយោធា និងជំនួយផ្សេងៗទៀតយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ទីក្រុងគីវ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm