អ្នកនាំពាក្យយោធាហ៊ួទីលោក Yahya Saree បាននិយាយថា យន្តហោះដឹកជញ្ជូនយោធារបស់សហរដ្ឋអាមេរិក មិនអាចចុះចតនៅអាកាសយានដ្ឋាន Ben Gurion របស់អ៊ីស្រាអែលបានទេ ដោយសារការវាយប្រហារដែលបានធ្វើឡើង ដោយសមាជិកនៃចលនា Ansar Allah នៅប្រទេសយេម៉ែន។

លោកបានថ្លែងប្រាប់ទូរទស្សន៍ Al Masirah ដែលគ្រប់គ្រងដោយក្រុមហ៊ួទីថា៖«កងទ័ពមីស៊ីល បានធ្វើប្រតិបត្តិការយោធាដែលវាយប្រហារទៅលើអាកាសយានដ្ឋាន Ben Gurion ជាមួយនឹងមីស៊ីលល្បឿនលឿនជាងសំឡេង Palestine-2។ លោកបានលើកឡើងថា ការវាយប្រហារនេះ បានរារាំងការចុះចតរបស់យន្តហោះដឹកជញ្ជូនយោធាអាមេរិក។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា ពួកគេបានរកឃើញបាញ់មីស៊ីត្រូវបានបាញ់ចេញពីនៅក្នុងប្រទេសយេម៉ែន ហើយសំឡេងស៊ីរ៉ែនរបស់អង្គភាពការពារជនស៊ីវិល បានបន្លឺឡើង នៅក្នុងសង្កាត់មួយចំនួនរបស់ អ៊ីស្រាអែល។ ក្រោយមក IDF បានប្រកាសថា មីស៊ីលនោះ ត្រូវបានស្ទាក់ចាប់។
