លោកនាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី ( Narendra Modi) នឹងធ្វើទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់តំបន់កាស្មៀរដែលមានជម្លោះ ចាប់តាំងពីជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថាន កាលពីខែមុន ដោយសម្ពោធផ្លូវរថភ្លើងយុទ្ធសាស្ត្រ ទៅកាន់តំបន់ភ្នំនេះ។

តំបន់កាស្មៀរនៃភ្នំហិម៉ាឡៃដែលមានប្រជាជនមូស្លីមភាគច្រើនរស់នៅ គឺជាចំណុចកណ្តាលនៃការប្រកួតប្រជែងដ៏ជូរចត់រវាងឥណ្ឌា និងប៉ាគីស្ថាន ដែលបានបែងចែករវាងប្រទេសទាំងពីរ ចាប់តាំងពីទួលបានឯករាជ្យពីការគ្រប់គ្រងរបស់អង់គ្លេស ក្នុងឆ្នាំ ១៩៤៧។
លោក ម៉ូឌី គ្រោងនឹងធ្វើទស្សនកិច្ចនៅថ្ងៃសុក្រ ដើម្បីបើកសម្ពោធស្ពាន Chenab ដែលមានប្រវែង ១.៣១៥ ម៉ែត្រ ដែលធ្វើពីដែក និងបេតុងដែលតភ្ជាប់ភ្នំពីរ ដែលមានជ្រុង ៣៥៩ ម៉ែត្រពីលើទន្លេ។
ការិយាល័យនាយករដ្ឋមន្ត្រី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«គម្រោងនេះ បង្កើតការតភ្ជាប់ផ្លូវដែកគ្មានថ្នេរ ដែលធន់នឹងអាកាសធាតុគ្រប់ប្រភេទ រវាងជ្រលងកាស្មៀរ និងតំបន់ផ្សេងទៀតនៃប្រទេសនេះ»។
