បេសកកម្ម Axiom Mission 4 (Ax-4) ដែលត្រូវហោះចេញពីមជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការណាសា ស្ថិតនៅរដ្ឋ Florida សហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយនោះ នឹងនាំអ្នកវិទ្យាសាស្រ្តឥណ្ឌា ពេលដែលវាធ្វើដំណើរទៅកាន់ទីអវកាសអន្តរជាតិ(ISS) ។
កាពីទែនក្រុមលោក Shubhanshu Shukla មកពីកងទ័ពអាកាសឥណ្ឌា ស្ថិតនៅក្នុងចំណោមសមាជិកអវកាសយានិកចម្រុះជាតិសាសន៍ ៤នាក់ក្នុងបេសកកម្ម Ax-4 ដែលនឹងត្រូវចំណាយពេល ២សប្តាហ៍នៅស្ថានីយ ISS ។
ការហោះហើរដែលកំណត់ធ្វើឡើងនៅវេលាម៉ោង ៨ និង ២២នាទីយប់ ម៉ោងនៅសហរដ្ឋអាមេរិក(ត្រូវនឹងម៉ោង ១២ និង ២២នាទី ម៉ោងសកល) ធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងនៅប្រទេសឥណ្ឌា ពេលដែលកាពីទែក្រុមលោក Shukla ក្លាយជាជនជាតិឥណ្ឌាទី ២ មិនធ្លាប់ដែលធ្វើដំណើរទៅកាន់ទីអវកាស និងជាជនជាតិឥណ្ឌាលើកដំបូងគេ ធ្វើដំណើរទៅកាន់ស្ថានីយ ISS ។
ការធ្វើដំណើរនេះដែរ បានកើតមានឡើងរយៈពេល ៤១ឆ្នាំ ក្រោយអវកាសយានិក Rakesh Sharma ក្លាយជាជនជាតិឥណ្ឌាលើកដំបូងធ្វើដំណើរទៅកាន់ទីអវកាសតាមយានចម្លង Soyuz របស់រុស្ស៊ី កាលពីឆ្នាំ ១៩៨៤ ។ កាលនោះ លោកចំណាយពេលជិត ៨ថ្ងៃនៅទីអវកាស ៕