WHO៖ ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី ​Omicron ​នឹង​រុញ​មន្ទីរពេទ្យ​នានា​នៅ​អឺរ៉ុប​ឲ្យ​ធ្លាក់​ទៅ​រក​មាត់​ជ្រោះ​មហន្តរាយ

2021/12/22 05:25:49 pm        413

អឺរ៉ុប៖ ​មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ទ្វីប​អឺរ៉ុប​បាន​ព្រមាន​ថា ការ​ហក់​ឡើង​នៃ​ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន Omicron នឹង​ជំរុញ​ឱ្យ​ប្រព័ន្ធ​សុខាភិបាល​អឺរ៉ុប​ឆ្ពោះទៅរក​មាត់ជ្រោះ​មហន្តរាយ។​ ​លោក Hans Kluge បាន​និយាយ​ថា "​ព្យុះ​មួយទៀត​" កំពុង​មកដល់ ហើយ​រដ្ឋាភិបាល​គួរតែ​ត្រៀម​ចំពោះករណី​ឆ្លង ​ដែល​កំពុង​កើនឡើង​គួរឱ្យកត់សម្គាល់​។​

​ការព្រមាន​របស់លោក​បានកើត​ឡើង ខណៈ​ប្រទេស​មួយចំនួន​បាន​ដាក់ចេញ​វិធានការ​រឹតត្បិត ​គម្លាត​ស​វុ​ត្ថិ​ភាព​សង្គម​ឡើងវិញ​។​ ​ប្រទេស​អាល្លឺម៉ង់​បានប្រកាស​វិធានការ​ថ្មី​ក្រោយ​បុណ្យ​ណូអែល រួមទាំង​ការកំណត់​លើ​ពិធីជប់លៀង​នានា​។​ ​ទន្ទឹមនឹងនេះ ប្រទេស​ព័រ​ទុយ​ហ្គា​ល់​បាន​បញ្ជា​ឱ្យ​បិទ​បារ និង​ក្លឹប​រាត្រី​ចាប់ពី​ថ្ងៃទី២៦ ខែធ្នូតទៅ​។ ​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson បាន​ច្រាន​ចោលការ​រឹតត្បិត​ថ្មី​ណាមួយ​សម្រាប់អង់គ្លេស​មុន​ថ្ងៃបុណ្យ​ណូអែល ប៉ុន្តែ​ដែនដី​ស្កុ​ត​ឡិន វេ​លស៍ និង​អៀរ​ឡង់​ខាងជើង​បានប្រកាស​ពី​ការទប់ស្កាត់​លើ​ការបង្កើន​សកម្មភាព​ស​ង្គ​ម​ចម្រុះ​គ្នា​។​ ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ត្រូវបាន​គេ​រកឃើញ​ដំបូង​នៅ​អាហ្វ្រិក​ខាងត្បូង​កាលពី​ខែ​មុន ប៉ុន្តែ​ឥឡូវ​បាន​រីក​រាលដាល​ជុំវិញ​ពិភពលោក​។​

​អង្គការ​នេះ​បាន​និយាយថា វីរុស​នេះ​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ប្រទេស​យ៉ាងហោចណាស់ ៣៨ ក្នុងចំណោម ៥៣ប្រទេស​នៅក្នុង​តំបន់​អឺរ៉ុប​របស់​អង្គការ​សុខភាព​ពិភពលោកដែល​រួមមាន​រុស្ស៊ី និង​ទួរគី ហើយ​វីរុស​មាន​ឥទ្ធិពល​ឆ្លង​ខ្លាំង​នៅក្នុង​ប្រទេស​មួយចំនួន​។​ ​អង្គការ​សុខភាព​ពិភពលោក​បាន​អំពាវនាវ​ឱ្យ​លុបចោល​ការជួបជុំ​ថ្ងៃ​សម្រាក​មួយចំនួន ខណៈ​វីរុស Covid-19 ប​ម្លែ​ង​ខ្លួន​ថ្មី Omicron រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៅ​ជុំវិញ​ពិភពលោក ដោយ​លើកឡើងថា លុបចោល​ព្រឹត្តិការណ៍​នេះ​ប្រសើរ​ជាង​លុបចោល​ជីវិត​។ ​ការឆ្លង​ខ្ពស់​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ឥឡូវនេះ​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ប្រទេស​ជាង ​១០០ ហើយ​បាន​បង្ខំ​ឱ្យ​រដ្ឋាភិបាល​មួយចំនួន​ដាក់ចេញ​វិធានការ​កាន់តែ​រឹត​រ៉ឹង​ជាង​មុន ​ទប់ស្កាត់​ការឆ្លង​រាលដាល​ក្នុងអំឡុងពេល​ពិធីបុណ្យណូអែល៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm