សារព័ត៌មានរដ្ឋរាយការណ៍នៅថ្ងៃពុធនេះថា រដ្ឋាភិបាលកុម្មុយនិស្តវៀតណាម បានលុបចោលគោលនយោបាយជាយូររបស់ខ្លួនដែលកំណត់ឲ្យគ្រួសារមានបុត្រ ២នាក់ ស្របពេលដែលប្រទេសមួយនេះ មើលឃើញអត្រាកំណើតធ្លាក់ចុះ ។

ទីភ្នាក់ងារព័ត៌មានវៀតណាម រាយការណ៍ថា ប្រទេសមួយនេះ បានហាមឃាត់ប្តីប្រពន្ធមានបុត្រលើសពី ២នាក់ ក្នុងឆ្នាំ ១៩៨៨ ប៉ុន្តែទំហំគ្រួសារឥឡូវគឺជាការសម្រេចចិត្តផ្ទាល់ខ្លួនរបស់ប្តីប្រពន្ធនិមួយៗ ។
ក្រសួងសុខាភិបាលនិយាយក្នុងឆ្នាំនេះថា វៀតណាមមើលឃើញអត្រាកំណើតទាបជាប្រវត្តិសាស្រ្ត អំឡុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ក្នុងនោះអត្រាកំណើតសរុបបានធ្លាក់ចុះមកនៅចំនួន ១,៩១នាក់ ក្នុងចំណោមស្រ្តីម្នាក់កាលពីឆ្នាំមុន ពោលគឺទាបជាងកម្រិតកំណត់ជូន ។
អត្រាកំណើត បានធ្លាក់ចុះពីចំនួនបុត្រ ២,១១នាក់ ក្នុងស្រ្តីម្នាក់ កាលពីឆ្នាំ ២០២១ មកនៅចំនួនបុត្រ ២,០១នាក់នៅឆ្នាំ ២០២២ និងចំនួនបុត្រ ១,៩៦នាក់ នៅឆ្នាំ ២០២៣ ៕
