ពលរដ្ឋអាហ្វហ្គានីស្ថានជាង ២០ម៉ឺននាក់ ចាកចេញពីប៉ាគីស្ថាន ចាប់តាំងពីខែមេសា

2025/06/05 01:37:10 am        71

ក្រសួងមហាផ្ទៃប៉ាគីស្ថាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា ពលរដ្ឋអាហ្វហ្គានីស្ថានជិត ២០ម៉ឺននាក់ បានចាកចេញពីប៉ាគីស្ថាន ចាប់តាំងពីរដ្ឋាភិបាលអ៊ីស្លាម៉ាដា ចាប់ផ្តើមឡើងវិញកិច្ចខិតខំនិរទេសខ្លួនពួកគេកាលពីខែមេសា ។ 

ប៉ាគីស្ថាន បានចុះយុទ្ធនាការបណ្តេញពលរដ្ឋអាហ្វហ្គានីស្ថានជាង ៨០ម៉ឺននាក់ ពេលដែលការអនុញ្ញាតឲ្យស្នាក់នៅរបស់ពួកគេ ត្រូវបានលុបចោល រួមទាំងអ្នកដែលបានកើតនៅក្នុងប្រទេសប៉ាគីស្ថាន ឬរស់នៅទីនោះអស់រយៈពេលរាប់ទសវត្សរ៍ ។

យោងតាមការអះអាងរបស់ក្រសួងមហាផ្ទៃប៉ាគីស្ថាន បានឲ្យដឹងថា ពលរដ្ឋអាហ្វហ្គានីស្ថានជាង ១៣៥.០០០នាក់ បានចាកចេញពីប៉ាគីស្ថានក្នុងខែមេសា ខណៈចំនួនចាកចេញបានធ្លាក់ចុះមកនៅត្រឹម ៦៧.០០០នាក់ នៅខែឧសភា និងជាង ៣ពាន់នាក់ ត្រូវបានបញ្ជូនត្រឡប់ទៅវិញនៅរយៈពេល ២ថ្ងៃដំបូងក្នុងខែមិថុនា ។

ពលរដ្ឋអាហ្វហ្គានីស្ថានរាប់លាននាក់ បានសម្រុកធ្វើដំណើរមកកាន់ប្រទេសប៉ាគីស្ថានក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ដើម្បីរត់ភៀសខ្លួនចេញពីសង្រ្គាម ក៏ដូចជាមនុស្សរាប់សែននាក់ បានរត់ភៀសខ្លួន ក្រោយការវិលត្រឡប់ទៅកាន់អំណាចវិញរបស់ក្រុមតាលីបង់កាលពីឆ្នាំ ២០២១ ។

យុទ្ធនាការបណ្តេញពួកគេ បានចាប់ផ្តើមនៅឆ្នាំ ២០២៣ បង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ ធ្វើដំណើរឆ្លងកាត់ព្រំដែនត្រឹមរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ដោយសារភ័យខ្លាចពីការចាប់ខ្លួន ឬបៀតបៀន ។ ជាសរុបពលរដ្ឋអាហ្វហ្គានីស្ថានជាង ១លាននាក់ បានចាកចេញពីប្រទេសប៉ាគីស្ថាន ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        1
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        10
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm