លោក Lukashenko៖ ចិន និងបេឡារុស ប្រឈមនឹងសម្ពាធពីលោកខាងលិច

2025/06/05 01:58:35 am        178


លោកប្រធានាធិបតី Alexander Lukashenko បាននិយាយថា ប្រទេសបេឡារុស និងចិន កំពុងប្រឈមនឹងយុទ្ធនាការដាក់សម្ពាធពីលោកខាងលិច ខណៈដែលលោកបានជួបជាមួយមេដឹកនាំចិន លោក Xi Jinping ក្នុងទីក្រុងប៉េកាំង នៅថ្ងៃពុធ (ទី៤ ខែមិថុនា) នេះ។

បើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋបេឡារុស Belta បានឲ្យដឹងថា លោក Lukashenko បានប្រាប់សមភាគីចិនរបស់លោកថា ប្រជាជាតិរបស់ពួកលោក ត្រូវប្រឈមជាមួយ «សម្ពាធដែលមិនធ្លាប់មានពីមុនមក» ពីលោកខាងលិច។ ហើយលោក Lukashenko បានបញ្ជាក់បន្ថែមថា៖ «ប្រទេសចិននឹងមិនអនុញ្ញាតឲ្យខូចសណ្តាប់ធ្នាប់ពិភពលោកទេ។ ប្រទេសជាច្រើន ជឿជាក់លើរឿងនេះ»។

មេដឹកនាំបេឡារុសដែលកាលពីខែមករា បានឈ្នះអាណត្តិទី៧ ជាប់ៗគ្នា បន្ទាប់ពីមាននូវការបោះឆ្នោតដែលត្រូវបានរិះគន់យ៉ាងទូលំទូលាយនោះ បានគ្រប់គ្រងអតីតប្រទេសសហភាពសូវៀតបេឡារុសអស់រយៈពេលជាង ៣០ឆ្នាំ។ លោកកំពុងស្ថិតនៅប្រទេសចិន សម្រាប់ទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ថ្ងៃ ក្នុងសប្តាហ៍នេះ បន្ទាប់ពីបានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងលើកចុងក្រោយក្នុងខែធ្នូ ឆ្នាំ២០២៣។

យោងតាមទូរទស្សន៍រដ្ឋ CCTV លោក Xi បានប្រាប់លោក Lukashenko ថា ប្រទេសចិន តែងតែ «គិតដល់ និងអភិវឌ្ឍទំនាក់ទំនងរបស់ខ្លួនជាមួយបេឡារុស តាមរយៈទស្សនៈយុទ្ធសាស្ត្រ និងរយៈពេលវែង»។ ប្រព័ន្ធផ្សព្វផ្សាយ CCTV បានឲ្យដឹងទៀតថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយបេឡារុស ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដ៏ស្ថិរភាព និងទូលំទូលាយ ព្រមទាំងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        209
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        195
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm