ឧត្តមសេនីយ៍ទោ Joseph Ryan នាយសេនាធិការរងនៃប្រតិបត្តិការ ផែនការ និងការបណ្តុះបណ្តាលសម្រាប់កងទ័ពសហរដ្ឋអាមេរិក បាននិយាយថា យោធាអាមេរិក បានរៀនមេរៀនពីប្រតិបត្តិការប្រយុទ្ធនៅអ៊ុយក្រែន ហើយបន្ថែមវាទៅក្នុងជម្លោះដែលអាចកើតមាន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោកបានប្រាប់សន្និសីទដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសម្រាប់សន្តិសុខអាមេរិកថ្មី (CNAS) ដែលជាវិទ្យាស្ថានស្រាវជ្រាវដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនថា៖«យើងព្យាយាមធ្វើការបូកសរុបខ្លះ ហើយពិនិត្យមើលអ្វីដែលកំពុងកើតឡើង នៅឥណ្ឌូ-ប៉ាស៊ីហ្វិក និងរបៀបដែលបញ្ហាប្រឈមនៅអ៊ុយក្រែន និងនៅក្នុងប្រទេសរុស្ស៊ីសព្វថ្ងៃនេះ នឹងអនុវត្តចំពោះការប្រយុទ្ធ នៅឥណ្ឌូ-ប៉ាស៊ីហ្វិក~។
លោក Ryan បានកត់សម្គាល់ថា៖«ប្រាកដណាស់ យើងក៏សម្លឹងមើលទៅលើការបូកសរុបនោះ ជាឧទាហរណ៍មួយ ទៅកាន់ព្រំដែនភាគខាងត្បូង» ដោយបន្ថែមថា កងទ័ពអាមេរិក ជួយគ្រប់គ្រងការធ្វើទេសន្តរប្រវេសន៍ខុសច្បាប់ពីប្រទេសម៉ិកស៊ិក។