ក្រសួងមហាផ្ទៃ​បន្ដ​ឈ្នះ​មេដាយ​ច្រើន​ជាង​គេ​ក្នុង​ការ​ប្រកួត​តេ​ក្វាន់​ដូ WT ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំនេះ​

2021/12/22 10:46:11 am        87

​តេ​ក្វាន់​ដូ៖ ការប្រកួត​កីឡា​តេ​ក្វាន់​ដូ WT ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២១ បានបញ្ចប់​ហើយដោយ​ក្លិប​កីឡា​តេ​ក្វាន់​ដូ WT ក្រសួងមហាផ្ទៃបាន​រក្សា​ភាពខ្លាំង ជាមួយ​ការ​ដណ្ដើមបាន​មេដាយ​ច្រើនជាងគេ​សរុប ៥​គ្រឿងក្រោយ​បញ្ចប់​ការប្រកួត​កាលពី​ថ្ងៃទី​២១ ខែធ្នូ​ម្សិលមិញ។​

​ជើងឯក​តេ​ក្វាន់​ដូ WT ថ្នាក់ជាតិ​ឆ្នាំនេះមាន​កីឡាករ​-​កីឡាការិនី ៩៦​នាក់មកពី ២៧​សមាគម​/​ក្លិប​ទូទាំងប្រទេស​ចូលរួមដោយ​ធ្វើការ​ប្រកួតប្រជែង​លើ ១៧​វិញ្ញាសា។ ជា​លទ្ធផល​ក្រុម​កីឡាករ​-​កីឡាការិនី​ក្លិប​ក្រសួងមហាផ្ទៃ ដណ្ដើមបាន​មេដាយ​ច្រើនជាងគេរួមមាន​មេដាយមាស៤ និង​សំរឹទ្ធ១។​ ​ចំណែក​ក្លិប​ពិភពថ្មីឈរ​លេខ​រៀង​ទី​២ ដណ្ដើមបាន​មេដាយមាស២ ប្រាក់​២ និង​សំរឹទ្ធ​១ និង​ក្លិប​សាមគ្គីឈរ​លេខ​រៀង​ទី​៣ ឈ្នះ​មេដាយមាស២ និង​ប្រាក់​១ ខណៈ ៧​ក្លិប​ផ្សេងទៀតក៏​ដណ្តើមបាន​មេដាយមាស ១​គ្រឿង​ដូចគ្នា​ផងដែរ។​ ​លោក គង់ ស​ក្ខិ​ដា អគ្គលេខាធិការរង​សហព័ន្ធបាន​បញ្ជាក់ថា តាមរយៈ​ការប្រកួត​បច្ចេកទេស​ក​ម្រិ​ត​ខ្ពស់​ប្រចាំ​ឆ្នាំនេះ ជាការ​ផ្តល់ឱកាស​ដល់​កីឡាករ​-​កីឡាការិនី​ទាំងអស់បាន​បញ្ចេញ​នូវ​សមត្ថភាព និង​ទេពកោសល្យដើម្បី​ដណ្តើម​ជ័យលាភី​រៀងៗ​ខ្លួន ក្នុង​គោលដៅ​ឆ្ពោះ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមនៅ​កម្ពុជានា​ឆ្នាំ​២០២៣​ ខាង​មុខ។​

​ឆ្លៀតឱកាស​នោះ លោក ម៉ៅ ស្រេង អនុប្រធាន​សហព័ន្ធបាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ ចំពោះ​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ ដែល​បានរៀបចំ​ការប្រកួត​នេះ ​ប្រកបដោយ​ភាពជោគជ័យ និង​ប្រព្រឹត្ត​ទៅដោយ​រលូន ដោយ​រក្សាបាន​នូវ​សុវត្ថិភាព​-​សុខភាព​ដល់​អ្នកចូលរួម ជាពិសេស​គឺ​ការប្រកួត​គោរព​នូវ​បទបញ្ជា​ប្រកួតបានល្អ​ប្រសើរ។​ ​អនុប្រធាន​សហព័ន្ធ​ដដែលបានចាត់ទុក​ការប្រកួត​នេះ គឺជា​ការវាស់ស្ទង់​បច្ចេកទេស និង​សមត្ថភាពរបស់​ក្រុម​កីឡាករ-​កីឡាការិនី​ទាំងអស់ត្រៀម​ជ្រើសរើស​ចូលក្នុង​ក្រុម​ជម្រើសជាតិ ត្រៀម​ចូលរួម​ការប្រកួត​កីឡា​អន្ដរជាតិ​នានា ពិសេស​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង ​នៅ​កម្ពុជា​នា​ឆ្នាំ​២០២៣ តែម្ដង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am