ប៉ុស្តិ៍ទូរទស្សន៍រាយការណ៍នៅថ្ងៃពុធនេះថា មនុស្សយ៉ាងហោច ៧នាក់ ត្រូវបានសម្លាប់ នៅក្នុងហេតុការណ៍ជាន់គ្នាក្នុងពហុកីឡដ្ឋានគ្រីកឃីត ស្ថិតក្នុងទីក្រុង Bengaluru ប្រទេសឥណ្ឌា ជាកន្លែងដែលព្រឹត្តការណ៍ត្រូវបានរៀបចំឡើង ដើម្បីអបអរសារទការលើកពាន Indian Premier League លើកដំបូងរបស់ក្លិប Royal Challengers Bengaluru ។
ក្រុម Bengaluru បានយកឈ្នះក្រុម Punjab Kings នៅការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តការណ៍គ្រីកឃីតមួយនេះ កាលពីថ្ងៃអង្គារ ។
ប៉ុស្តិ៍ទូរទស្សន៍បង្ហាញរូបភាពឃើញ មនុស្សរាប់ម៉ឺននាក់ ដែលពួកគេមួយចំនួនគ្រវីទង់ពណ៌ក្រហមរបស់ក្រុម ឈរតាមផ្លូវទៅកាន់ពហុកីឡដ្ឋាន Chinnaswamy ស្ថិតនៅកណ្តាលទីក្រុង Bengaluru ពេលដែលក្រុមគ្រីកឃីត ធ្វើដំណើរមកដល់ទឹកដីតាមរថយន្តក្រុងនៅល្ងាចថ្ងៃពុធនេះ ៕