ហុងគ្រីពន្យារពេលបោះឆ្នោតអនុម័តច្បាប់ដែលអាចទប់ស្កាត់ក្រុមទទួលមូលនិធិពីបរទេស

2025/06/05 03:29:19 am        56


មន្ត្រីជាន់ខ្ពស់គណបក្សមួយរូប បាននិយាយថា គណបក្សកាន់អំណាចរបស់ប្រទេសហុងគ្រី បានពន្យារពេលការជជែកដេញដោល ក្នុងសភា និងការបោះឆ្នោតដែលនឹងធ្វើឡើងនៅពាក់កណ្តាលខែមិថុនា ជុំវិញតម្លាភាពដែលគ្រប់គ្រងក្រុមទទួលមូលនិធិពីបរទេស បន្ទាប់ពីមានការតវ៉ាថា វាហាក់ដូចជាមានគោលបំណងរារាំងអ្នកមានគំនិតផ្ទុយផ្នែកនយោបាយ។

គួរបញ្ជាក់ថា គណបក្ស Fidesz របស់លោកនាយករដ្ឋមន្ត្រី Viktor Orban បានដាក់សេចក្ដីស្នើច្បាប់ទៅសភា កាលពីថ្ងៃទី១៤ ខែឧសភា ដែលនឹងព្រាងបញ្ជីអង្គការទទួលបានមូលនិធិពីបរទេស និងដាក់កម្រិត ឬសូម្បីតែបិទស្ថាប័ន ប្រសិនបើត្រូវបានចាត់ទុកថា គំរាមកំហែងដល់អធិបតេយ្យភាព និងវប្បធម៌របស់ប្រទេសហុងគ្រី។

សេចក្ដីស្នើច្បាប់នេះត្រូវបានសារព័ត៌មានហុងគ្រី វិទ្យាស្ថានស្រាវជ្រាវ និងក្រុមការពារសិទ្ធិជនស៊ីវិលរិះគន់យ៉ាងខ្លាំង។ ការតវ៉ាតាមដងផ្លូវបានកើតឡើង ហើយអ្នកសារព័ត៌មានជាច្រើនមកពីស្ថាប័នព័ត៌មានអឺរ៉ុបឈានមុខគេ បានចុះហត្ថលេខាលើញត្តិកាលពីខែមុន ដោយអំពាវនាវឲ្យរដ្ឋាភិបាលជាតិនិយមរបស់លោក Orban លុបចោលច្បាប់នេះ។

នៅក្នុងលិខិតមួយដែលបានចេញផ្សាយ នៅថ្ងៃពុធ ក្រុមប្រឹក្សានៃស្នងការអឺរ៉ុបទទួលបន្ទុកសិទ្ធិមនុស្ស បានអំពាវនាវឲ្យសមាជិកសភាហុងគ្រីបដិសេធ ឬកែប្រែច្បាប់នេះ ដោយលើកឡើងពីក្ដីបារម្ភ អំពីការរំលោភសិទ្ធិមនុស្ស។

ប្រធានគណបក្ស Fidesz លោក Máté Kocsis បានប្រាប់គេហទំព័រសារព័ត៌មាន index.hu ថា៖ «ក្រុមសមាជិកសភា (បក្ស Fidesz) បានយល់ឃើញរួមគ្នាថា ឧបករណ៍ច្បាប់ត្រូវតែប្រើ ដើម្បីការពារអធិបតេយ្យភាព។ តែទោះបីជាយ៉ាងណាក្ដី មានការជជែកវែកញែកអំពីអ្វីដែលឧបករណ៍ទាំងនោះគួរតែជា»។

លោកបានបញ្ជាក់បន្ថែមថា សំណើជាច្រើនត្រូវបានដាក់ស្នើឡើងទាក់ទងនឹងច្បាប់នេះ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលការជជែកដេញដោល ចាំបាច់ត្រូវពន្យារពេលរហូតដល់សម័យប្រជុំសភារដូវស្លឹកឈើជ្រុះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        112
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        106
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm