នៅថ្ងៃពុធនេះ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ចេញរូបភាពវីដេអូឃ្លីបឃើញអ្វីដែលពួកគេអះអាងថាជាភូមិ Vodolagy ស្ថិតក្នុងតំបន់ Sumy របស់អ៊ុយក្រែន ធ្វើឲ្យពួកគេទៅកាន់តែជិតរដ្ឋធានីតំបន់មួយនេះ ស្ថិតនៅក្នុងរយៈចម្ងាយយានដ្រូនខ្សែត្រៀមមុខ ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រអាចបញ្ជាក់បានទីតាំងក្នុងវីដេអូថាជាផ្នែកមួយនៃភូមិ Vodolagy ស្ថិតក្នុងតំបន់ Sumy ជាមួយនឹងទីតាំងដើមឈើ និងវាលស្រែ រូបសណ្ឋានរបស់ផ្ទះ ដោយផ្គូរផ្គងជាមួយរូបភាពផ្កាយរណប ។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយម្តងហើយម្តងទៀតថា លោកចង់បានតំបន់ទ្រនាប់នៅតាមព្រំដែនរុស្ស៊ីជាមួយអ៊ុយក្រែន ។
គួររំឭកថា លោក Putin បានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅកាន់ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ នៅក្នុងប្រតិបត្តិការសឹកមួយដែលរូបលោកចាត់ទុកថាជាចំណាត់ការប្រឆាំងទង្វើអរិភាព និងការឈ្លានពានរបស់លោកខាងលិច ។
អ៊ុយក្រែន និងលោកខាងលិច និយាយថា រុស្ស៊ីកំពុងធ្វើសង្រ្គាមបែបចក្រពត្តិនិយម ៕