លោកយាយ Zeinab Abed បានធ្វើដំណើរទៅកាន់ផ្ទះបាយស៊ុបស្ថិតក្នុងទីក្រុងហ្កាហ្សា ដើម្បីស្វែងរកអាហារសម្រាប់ចៅៗរបស់គាត់ ប៉ុន្តែជីដូនប៉ាឡេស្ទីនវ័យ ៦៩ឆ្នាំរូបនេះ និយាយថា គ្មានអាហារសេសសល់នោះទេសម្រាប់គាត់ ក្រោយរង់ចាំអស់រយៈពេល ២ម៉ោង ។
ពេលដើរត្រឡប់មកវិញជាមួយឆ្នាំងទទេរ ជីដូន Zeinab និយាយថា តើបានអ្វីឲ្យចៅៗរបស់គាត់ទទួលទាន? តើក្មេងៗនឹងបានបរិភោគដោយវិធីណា ដើម្បីបន្តរស់ បើគ្មានចំណីអាហារបែបនេះ?
ពេលមកដល់សំពត់តង់វិញ កូនប្រុស Ataya អាយុ ៣៩ឆ្នាំរបស់គាត់ បានដាំបាយអង្ករតិចតួចដែលគាត់សន្សំទុកសម្រាប់កូន ៤នាក់របស់គាត់ ។
លោក Ataya និយាយថា លោកអត់ហ៊ានទៅយកជំនួយនៅមជ្ឈមណ្ឌលចែកចាយនោះទេ ដោយសារហានិភ័យពាក់ព័ន្ធជាច្រើន ក្រោយពីមានការបាញ់សម្លាប់មនុស្ស ២៧នាក់ រួចមកនោះ ។
ដំណើរការចែកចាយជំនួយថ្មី សម្រាប់ពលរដ្ឋហ្កាហ្សាជាង ២លាននាក់ ចេញពីតាំងចំនួន ៣ ត្រូវបានធ្វើឡើង ស្របពេលមានការវាយប្រហារថ្មីរបស់អ៊ីស្រាអែល ចាប់តាំងពីចុងខែមុនរហូតមក ។
អង្គការសហប្រជាជាតិ និងក្រុមជំនួយផ្សេងទៀតនិយាយថា គំរូដែលប្រើប្រាស់ក្រុមការងារភស្តុភារ និងសន្តិសុខឯកជនអាមេរិក ដូចឲ្យយោធាអនុវត្តការគ្រប់គ្រងជំនួយអញ្ចឹងដែរ ។
យោធាអ៊ីស្រាអែល និយាយកាលពីថ្ងៃអង្គារថា ពួកគេបានបាញ់ប្រហារលើហ្វូងមនុស្សដែលពួកគេយល់ឃើញថាជាការគំរាមកំហែងនៅជិតទីតាំងចែកចាយជំនួយស្បៀងអាហាររបស់មូលនិធិមនុស្សធម៌ហ្កាហ្សា(GHF) ៕