រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជំរុញមន្ត្រីឱ្យបង្ហាញភាពជាគំរូក្នុងការអនុវត្តច្បាប់ និងរក្សានីតិរដ្ឋ

2025/06/05 03:55:45 am        173

ទីស្តីការក្រសួងបរិស្ថាន៖ ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៥ – ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអនុវត្តច្បាប់ដោយ តម្លាភាព និងគ្មានការលើកលែង ចំពោះបទល្មើសទាំងឡាយណាដែលផ្ទុយពីឆន្ទៈនៃច្បាប់ ក្រមបរិស្ថាន និងធនធានធម្មជាតិ។ ថ្លែងក្នុងសិក្ខាសាលាស្តីពី «ការតម្រង់ទិសលើការអនុវត្តច្បាប់ចំពោះបទល្មើសធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិ» ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យមន្ត្រីមាន ភាពក្លាហានក្នុងការអនុវត្តច្បាប់ ទោះបីត្រូវប្រឈមនឹងការមិនពេញចិត្តពីជនល្មើសក៏ដោយ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា មន្ត្រីរាជការក្រសួងបរិស្ថានត្រូវតែ បង្ហាញភាពជាគំរូ ក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ស្របតាមអនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះហើយគឺជា ក្រមសីលធម៌ ក្នុងនាមជាមន្ត្រីរាជការ ដែលទទួលប្រាក់បៀវត្សពីរដ្ឋាភិបាល ហើយប្រាក់ទាំងនោះបានមកពីការបង់ពន្ធរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។

លើសពីនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអះអាងផងដែរថា ក្រសួងបរិស្ថាននឹង ការពារចំពោះមន្ត្រីគ្រប់រូប ដែលបានអនុវត្តស្របតាមច្បាប់ក្រមបរិស្ថាន និងធនធានធម្មជាតិ។ ឯកឧត្តមបានលើកឡើងពីឧទាហរណ៍ជាក់ស្តែងក្នុងជំហានទី១នៃភាពស្អាតនៅលើគោក និងកំពុងបន្តយ៉ាងសកម្មភាពនូវភាពស្អាតក្នុងទឹក ដែលបានអនុវត្តច្បាប់យ៉ាងខ្ជាប់ខ្ជួនចំពោះក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងឡាយណា ដែលបានបញ្ចេញទឹកកខ្វក់ខុសច្បាប់។ ការអនុវត្តច្បាប់ដ៏ត្រឹមត្រូវនេះ បានទទួលបានការគាំទ្រពេញទំហឹងពីប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

ឈរលើភាពជោគជ័យនេះហើយ ដែលជាកម្លាំងចិត្តរុញច្រានឱ្យការងារ សុក្រឹត្យកម្មបរិស្ថានកិច្ច សម្រេចទៅបានជាជំហានៗ និងជាដំណាក់កាល ប្រកបដោយសេចក្តីថ្លៃថ្នូរ និងកិត្តិយសបំផុតជូនចំពោះប្រជាពលរដ្ឋកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាបាននូវ នីតិរដ្ឋ។ នេះជាការទទួលខុសត្រូវដ៏ធំធេងដែលទាមទារ ភាពស្មោះត្រង់ និងសុចរិតភាព នៅក្នុងការបំពេញការងារឱ្យមានការវិវឌ្ឍទៅមុខជានិច្ច។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យមាន សាមគ្គីភាពផ្ទៃក្នុង រវាងមន្ត្រីរាជការទាំងអស់។ ការសាមគ្គីនេះទៀតសោត គឺដើម្បី តម្កល់ផលប្រយោជន៍ជាតិ ការពារ សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា និងថែរក្សា សុខភាពបរិស្ថាន ឱ្យបានគង់វង្ស ធានាបាននូវភាពស្អាត ភាពបៃតង និងចីរភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ជាឧត្តមប្រយោជន៍ដល់ជាតិមាតុភូមិ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm