មេដឹកនាំកំពូលកូរ៉េខាងជើង Kim Jong Un ប្តេជ្ញាគាំទ្ររុស្ស៊ីដោយគ្មានលក្ខខណ្ឌរួមទាំងសង្គ្រាមនៅអ៊ុយក្រែន

2025/06/05 05:04:15 pm        89

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាងបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី៥ ខែមិថុនាសប្ដាហ៍នេះថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានប្តេជ្ញាគាំទ្រដោយគ្មានលក្ខខណ្ឌ ចំពោះប្រទេសរុស្ស៊ីលើគ្រប់វិស័យរួមទាំងក្នុងសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែនផងដែរ។

ប្រទេសកូរ៉េខាងជើងបានក្លាយជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់ទីក្រុងមូស្គូក្នុងអំឡុងពេលការវាយលុកលើអ៊ុយក្រែនជាងបីឆ្នាំមកនេះ ដោយបានបញ្ជូនកងទ័ពរាប់ពាន់នាក់ដើម្បីជួយវិមានក្រឹមឡាំងបណ្តេញកងកម្លាំងអ៊ុយក្រែនចេញពីតំបន់ព្រំដែន Kursk របស់រុស្ស៊ី។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើងKCNAបានរាយការណ៍ថា ជំនួបជាមួយមន្ត្រីសន្តិសុខកំពូលរុស្ស៊ីលោក Sergei Shoigu កាលពីថ្ងៃពុធ ក្នុងប្រទេសកូរ៉េខាងជើង លោក Kim បាននិយាយថា ទីក្រុងព្យុងយ៉ាងនឹងគាំទ្រដោយឥតលក្ខខណ្ឌចំពោះជំហររបស់រុស្ស៊ី និងគោលនយោបាយការបរទេសរបស់ខ្លួនក្នុងបញ្ហានយោបាយអន្តរជាតិសំខាន់ៗទាំងអស់ រួមទាំងបញ្ហាអ៊ុយក្រែនផងដែរ។

សារព័ត៌មាន KCNA បាននិយាយថា លោក Kim បានបង្ហាញការរំពឹងទុក និងការជឿជាក់ថា រុស្ស៊ីនឹងតែងតែទទួលបានជ័យជម្នះក្នុងបុព្វហេតុដ៏ពិសិដ្ឋនៃយុត្តិធម៌។

រុស្ស៊ី និងកូរ៉េខាងជើង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាដ៏ធំទូលាយមួយកាលពីឆ្នាំមុន រួមទាំងការការពារគ្នាទៅវិញទៅមក ក្នុងអំឡុងពេលដំណើរទស្សនកិច្ចដ៏កម្ររបស់មេដឹកនាំរុស្ស៊ី លោក Vladimir Putin ទៅកាន់កូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm